វីរបុរសអាឡឺម៉ង់ ២រូប ចង់បានអតីតគ្រូបង្វឹក Man.Utd និង Bayern Munich មកដឹកនាំជម្រើសជាតិ
ទំហំអក្សរ
តូច
ធំ
វីរបុរសក្រុមជម្រើសជាតិអាឡឺម៉ង់២រូបគឺ Philipp Lahm និង Bastian Schweinsteiger បានបញ្ចេញការគាំទ្រយ៉ាងពេញលេញ ដោយចង់អោយ អតីតគ្រូបង្វឹក Man.Utd និង Bayern Munich លោក Luis Van Gaal ចូលមកដឹកនាំជម្រើសជាតិអាឡឺម៉ង់ ក្រោយពីលោក Hansi Flick ត្រូវបានសហព័ន្ធបញ្ចប់តួនាទីក្រោយចាញ់ជប៉ុនក្នុងជំនួបមិត្តភាព។ទាំង Lahm និង Schweinsteigerបានបង្ហាញមតិស្របគ្នាយ៉ាងដូច្នេះថាៈ គាត់(Van Gaal មានវិន័យនិងការដឹកនាំប្រកបដោយបទពិសោធន៏ លើកឆាកអន្តរជាតិជាពិសេស ដូច្នេះសមត្ថភាពរបស់គាត់ពិតជាស័ក្តសមមកដឹកនាំក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់យើងបាន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់Lahm ធ្លាប់បង្ហាញខ្លួន៩៦ ប្រកួតក្រោមការដឹកនាំរបស់លោក Van Gaal នៅពេលដែលគាត់ដឹកនាំ Bayern Munich ចន្លោះឆ្នាំ ២០០៩ និង ២០១១ ហើយបានឈ្នះពាន Bundesliga ,DFB-Pokal និង DFL-Supercup និងបានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ២០១០ ផងដែរ។សម្រាប់Schweinsteiger បានបង្ហាញខ្លួន ១២០ ប្រកួតក្រោមការដឹកនាំរបស់ Van Gaal នៅ Bayern Munich និង Man. United ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និង assists ១៣ ដង។ រីឯក្រុមជម្រើសជាតិពួកគេទាំងពីរធ្លាប់ជួយអាឡឺម៉ង់លើកពាន World Cup ចុងក្រោយនៅឆ្នាំ ២០១៤ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះផងដែរ។

សម្រាប់លោក Van Gaal មានបទពិសោធន៏ធ្លាប់បានដឹកនាំហូឡង់ទទួលបានចំណាត់ថ្នាក់លេខ៣ព្រឹត្តការណ៏World Cup ២០១៤ មុនពេលនាំហូឡង់ឡើងដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ។កំលុងពេលថ្មីៗនេះលោក Van Gaal បានបង្ហើបថារូបលោកមានបំណងចង់វិលត្រលប់មកដឹកនាំជម្រើសជាតិប្រសើរជាងក្លឹបអាជីព។ប្រភព:sportskeeda
Related Articles