

យ៉ាប់យុឺនបន្តិច! Liverpool ត្រូវធ្វើការធ្ងន់ បន្ទាប់ពីកីឡាករសំខាន់រូបនេះរងរបួសសាច់ដុំ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធដ៏សំខាន់កីឡាករ Darwin Nunez បានរងរបួសសាច់ដុំនៅក្នុងអំឡុងការប្រកួតដែលអ៊ុយរូហ្គាយបរាជ័យក្រោមស្នាដៃក្រុមអេក្វាឌ័រក្នុងលទ្ធផល ១:២។ គួរបញ្ជាក់ផងដែរថា Nunez នឹងត្រូវអវត្តមាននៅក្នុងការប្រកួតជាមួយ Wolverhampton Wanderers នៅចុងសប្តាហ៍នាយប់ថ្ងៃសៅរិ៍ ខែកញ្ញានេះ។ លោក Klopp នៅមានជម្រើសដាក់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Diogo Jota សម្រាប់ជំនួសនៅតំបន់ខាងលើ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
មិនតែប៉ុណ្ណោះកីឡាករ៣រូបផ្សេងទៀតក៏នឹងត្រូវអវត្តមានផងដែរ ដែលមានដូចជា Alisson Becker, Alexis Mac Allister និង Luis Diaz សុទ្ធសឹងតែជាកីឡាករដែលត្រូវវាយតម្លៃទៅលើកាយសម្បទាជាមុនសិន បន្ទាប់ពីជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ៕
ប្រភព៖ sportsmole.co.uk
អត្ថបទទាក់ទង

16 hours ago .
3.9K Views
សោកស្តាយបំផុត! ខ្សែបម្រើឆ្នើម Liverpool ទទួលមរណៈភាពជាមួយប្អូនប្រុសដោយគ្រោះថ្នាក់ចរាចរណ៍(មាន១វីដេអូ)

6 days ago .
619 Views
ទៀត! មិនមាន Arsenal ប៉ុន្តែ Rio Ferdinand ថាមានតែក្លឹប២នេះអាចប្រជែងពាន EPL បាន

2 weeks ago .
88 Views
ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់