

ទោះបីជាលាលែងពីតំណែងជាផ្លូវការណ៏រួចរាល់ក៏ដោយ អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងបង្ហាញខ្លួននៅតុលាការក្រុងម៉ាឌ្រីដនៅថ្ងៃសុក្រនេះ ជុំវិញការថើបមាត់ខ្សែប្រយុទ្ធអេស្ប៉ាញកីឡាការិនីនាង Jenni Hermoso ។សម្រាប់Hermoso បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីសប្តាហ៍មុនជុំវិញការបំពានមួយនេះពីសំណាក់អតីតប្រធានសហព័ន្ធលោក Rubiales បន្ទាប់ពីការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅ។
Rubiales ត្រូវបានចៅក្រមតុលាការជាន់ខ្ពស់កោះហៅឱ្យឆ្លើយបំភ្លឺជំុវិញករណីរំលោភលើរូបរាងកាយដោយបង្ខិតបង្ខំ។ចំណែកនាង Hermoso អាយុ ៣៣ ឆ្នាំបានឆ្លើយបំភ្លឺថាការថើបមិនមែនជាការយល់ព្រមទេខណៈលោក Rubiales បានអះអាងថាវាជារឿងយល់ព្រមទៅវិញទោះបីជាជនរងរគ្រោះ បដិសេធការឆ្លើយតបរបស់ជនត្រូវចោតក៏ដោយ។
ប្រភព:BBC


មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]

