

ក្រុមមកពីអឺរ៉ុបខាងជើងគឺហ្វាំងឡង់ត្រូវស្វាគមន៍ប្រទេសជិតខាងដាណឺម៉ាកក្នុងការប្រកួតជម្រុះពានរង្វាន់ Euro ២០២៤ នៅកីឡាដ្ឋាន Olympic Helsinki នៅវេលាថ្ងៃអាទិត្យម៉ោង ១១:00 យប់ដើម្បីបង្កើនការរំពឹងទុកឈានទៅបញ្ចប់វគ្គជម្រុះកៅអី Euro ២០២៤ របស់ពួកគេ។
សម្រាប់ហ្វាំងឡង់រកបានជ័យជំនះដល់ទៅ៤ដងក្នុងការប្រកួតគឺឈ្នះ៤និងចាញ់១ ខណៈដាណឺម៉ាកឈ្នះ៣និងស្មើ១ចាញ់១។
១.ប្រវត្តិជួបគ្នា ក្នុងនាមម្ចាស់ផ្ទះ ហ្វាំងឡង់ធ្លាប់ឈ្នះ២ដងគត់ ខណៈជួបគ្នាចុងក្រោយដាណឺម៉ាកលត់ក្នុងលទ្ធផល ៣ទល់១ ហើយ Rasmas Hojlund ធ្វើបាន Hat-trick ដោយស៊ុតបញ្ចូលបាន៣គ្រាប់តែម្នាក់ឯង។

២.ពត៌មានកីឡាករហ្វាំងឡង់(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះមិនមានកីឡាកររងរបួសគួរអោយកត់សម្គាល់នោះឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Hoskonen, Ivanov, Jensen; Alho, Kairinen, Schuller, Niskanen; Antman, Pohjenpalo, Pukki
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានកីឡាករដាណឺម៉ាក(ភ្ញៀវ)
ដូចគ្នាផងដែរមិនមានកីឡាកររបួសដែលជាបញ្ហាសម្រាប់ក្រុមភ្ញៀវនោះទេ។ទោះយ៉ាងណាអ្នកចាំទី Kasper Schmeichel ត្រៀមង្ហាញខ្លួនលើកទី ៩៥ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSchmeichel; Larsen, Kjaer, Andersen, Maehle; Jensen, Hojbjerg, Eriksen; Olsen, Hojlund, Poulsen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ ហ្វាំងឡង់ ១:១ ដាណឺម៉ាក
ប្រភព:whoscored &sportsmole&sportskeeda

យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli កំពុងនិយាយដោយផ្ទាល់ទៅកាន់កីឡាករតែម្តង។ Sancho […]



