Close
Sponsor ads Featured-Image
មិនទាន់បានចូលលេងផង! Neymar ថាលីគកំពូល Saudi Arabia ខ្លាំងជាងលីកកំពូលអឺរ៉ុបមួយនេះទៅហើយ
ទំហំអក្សរ
តូច
ធំ

ប្រធានក្រុមសំាបាប្រេស៊ីល Neymar បានលើកឡើងថាលីគបាល់ទាត់ប្រទេសសអារ៉ាប៊ីសាអូឌីត កំពុងមានសន្ទុះ​ខ្លាំង​ជាងលីគ កំពូលបារាំងLigue-១ រួចបាត់ទៅហើយ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានផ្ទេរទៅកាន់Al-Hilal ពី Paris St-Germain ក្នុង ខែសីហា ក្នុងតម្លៃប្រមាណ ៧៧.៥ លានផោន បូករួមផលប្រយោជន៏ផ្សេងទៀត ខណៈ Al-Hilal បាន​ចំណាយ ប្រាក់ ចំណាយច្រើនជាង ៧០០លានផោននាំយកកីឡាករបរទេសមករួមក្រុម។អតីតខ្សែប្រយុទ្ធ Santos និង Barcelona បាន លើកឡើងថាៈ ខ្ញុំមិនភ្ញាក់ផ្អើលទេប្រសិនលីកអារ៉ាប៊ីសាអូឌីតល្អជាងបារាំង។ ខ្ញុំចង់ឈ្នះពានរង្វាន់ ជាមួយAl-Hilal ព្រោះយើងស្រេកឃ្លានជ័យជំនះ។
Neymar: Maybe Saudi league is better than Ligue 1 - Footbalium

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Saudi Pro League transfer roundup: Neymar, Benzema, more - ESPN
គួរកត់សម្គាល់ថាការចំណាយរបស់ក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅនេះបានជាប់នៅលំដាប់ទីពីរបន្ទាប់ពី Premier League ខណៈពួកគេ បានចំណាយប្រាក់តិជាង១៦០០លានផោននាំយកកីឡាករមកពីបរទេសនេះបើយោង តាមតួលេខពីស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានបញ្ជាក់ ។Neymar បានជួយ PSG ឈ្នះជើងឯក Ligue-១ ចំនួនប្រាំដង ទោះបីជាពេលវេលា៦ឆ្នាំបានញាំញីដោយសាររបួសក​ជើង​បន្ទាប់ពីផ្ទេរពី Barcelona ក្នុងតម្លៃកំណត់ត្រាកំនត់ត្រា ២០០លានផោនមកកាន់ទឹកដី Parc Des Princes ក្នុងឆ្នាំ​ ២០១៧។

ads

គួរបញ្ជាក់ថា Neymar នៅឡើយចូលលេងសម្រាប់ក្លឹបថ្មីបានព្រោះតែនៅព្យាបាលរបួសក៏ជើងនៅឡើយទោះបីជាមាន ឈ្មោះសម្រាប់ការប្រកួតជម្រុះ World CUp ជាមួយ បូលិវីនៅថ្ងៃទី ៨កញ្ញាកន្លងទៅក៏ដោយ។

ប្រភព:BBC

អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930