ហូឡង់និត្រូវប្រកួតជាមួយម្ចាស់ផ្ទះក្រិកនៅកីឡដ្ឋាន Philips Stadion ក្នុងទីក្រុង Eindhoven ក្នុងវគ្គជម្រុះ Euro ២០២៤វេលាម៉ោង ១:៤៥ នាទីឈានចូលថ្ងៃសុក្រទី ៨ កញ្ញា ២០២៣ស្អែកនេះ។ គួរបញ្ជាក់ថាក្រុមរហស្សនាមបិសាចទឹកក្រូចទទួលបានបីពិន្ទុពីការប្រកួតបើកឆាកពីរលើករបស់របស់ពួកគេក្នុងពូល B ខណៈក្រិក ទទួលបាន ៦ ពិន្ទុពីការប្រកួតបីលើកដំបូងរបស់ពួកគេផងដែរ។ ប្រវត្តិជួបគ្នា៩លើកចុងក្រោយហូឡង់ឈ្នះ៧ ស្មើ១ និងចាញ់ ១។
១.ពត៌មានកីឡាករហូឡង់(ម្ចាស់ផ្ទះ)
Ronald Koeman ប្រឈមកីឡាករអវត្តមានមួយចំនួនដូចជាខ្សែប្រយុទ្ធ Memphis Depay (សរសៃពួរ), Jurrien Timber (សរសៃពួរ), Steven Bergwijn (ជង្គង់), Sven Botman (កជើង), Justin Bijlow (កដៃ) និង Tyrell Malacia (សាច់ដុំ)។
-ជម្រើស១១នាក់ដំបូងសម្រាប់ហូឡង់អាចនិងចូលលេង Noppert; Dumfries, Geertruida, Van Dijk, Ake; Wieffer, De Jong; Malen, Gakpo, Lang; Weghorst
-ទម្រង់លេងអាចនិងយមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានកីឡាករក្រិក(ភ្ញៀវ)
ខ្សែការពារ Konstantinos Mavropanos ខកខានដោយការជាប់ពិន័យ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតទល់នឹងក្រុមបារាំងកាលពីលើកមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vlachodimos; Baldock, Tzavellas, Chatzidiakos, Tsimikas; Siopis, Kourbelis; Masouras, Bakasetas, Mantalos; Giakoumakis
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់ ហូឡង់ ២:០
ប្រភព:sportsmole &whoscored

កំពូលខ្សែប្រយុទ្ធស្លាបជើងចាស់ដ៏មានបទពិសោធន៏ Cristian Ronaldo នៅតែអាចបន្តរកគ្រាប់បាល់សម្រាប់ក្លឹប Al-Nassr ខណៈដែលរូបគេមានឪកាសជួយអោយ ក្រុមម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនពីការបញ្ជូនបាល់ដ៏ល្អរបស់មិត្តរួមក្រុម Sadio Mane នៅត្រឺមនាទីទី៤ និងរកបានគ្រាប់បាល់បន្ថែមគ្រាប់ទី២នៅនាទីទី៥២។ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រម្សិលមិញនេះនៅកីឡដ្ឋាន Al-Awwal Park ក្នុងការប្រកួតដែលពួកគេបានផ្តួលក្រុមភ្ញឿវ Al-Ahli ក្នុងលទ្ធផល ៤ទល់និង៣។Cristiano Ronaldo បច្ចុប្បន្នមានវ័័យ ៣៨ ឆ្នាំ បានចូលរួមលេងនៅលីគអារ៉ាប៊ីសាអូឌីត ក្រោយចាកចេញពី Man. United កាលពីខែវិច្ឆិកាឆ្នាំមុន។Al-Nassr បច្ចុប្បន្នឈរនៅលេខរៀងទី៥ ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈ Al-Ahli ឈរនៅលេខរៀង ទី៦ក្នុងតារាង។ ប្រភព:Besoccer វីដេអូ: អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយបរាជ័យនៅ UCL Dortmund ចង់លួងចិត្តអ្នកគាំទ្រ តែអាចជួបភាពតានតឹងពេលជួប Wolfburg សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



