Close
Featured-Image
Prediction: ហូឡង់ត្រូវការ ៣ ពិន្ទុបន្ថែមទៀតពេលជួបភ្ញៀវក្រិកសម្រាប់វគ្គជម្រុះ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

ហូឡង់និត្រូវប្រកួតជាមួយម្ចាស់ផ្ទះក្រិកនៅកីឡដ្ឋាន Philips Stadion ក្នុងទីក្រុង Eindhoven ក្នុងវគ្គជម្រុះ Euro ២០២៤វេលាម៉ោង ១:៤៥ នាទី​ឈានចូលថ្ងៃសុក្រទី ៨ កញ្ញា ២០២៣ស្អែកនេះ។ គួរបញ្ជាក់ថាក្រុមរហស្សនាមបិសាចទឹកក្រូចទទួលបានបីពិន្ទុពីការប្រកួត​បើកឆាកពីរ​លើក​របស់​របស់ពួកគេក្នុងពូល B ខណៈក្រិក ទទួលបាន ៦ ពិន្ទុពីការប្រកួតបីលើកដំបូងរបស់ពួកគេផងដែរ។ ប្រវត្តិជួបគ្នា៩លើកចុងក្រោយហូឡង់ឈ្នះ៧ ស្មើ១ និងចាញ់ ១។

១.ពត៌មានកីឡាករហូឡង់(ម្ចាស់ផ្ទះ)
Ronald Koeman ប្រឈមកីឡាករអវត្តមានមួយចំនួនដូចជាខ្សែប្រយុទ្ធ Memphis Depay (សរសៃពួរ), Jurrien Timber (សរសៃពួរ), Steven Bergwijn (ជង្គង់), Sven Botman (កជើង), Justin Bijlow (កដៃ) និង Tyrell Malacia (សាច់ដុំ)។
-ជម្រើស១១នាក់ដំបូងសម្រាប់ហូឡង់អាចនិងចូលលេង Noppert; Dumfries, Geertruida, Van Dijk, Ake; Wieffer, De Jong; Malen, Gakpo, Lang; Weghorst
-ទម្រង់លេងអាចនិងយមកប្រើប្រាស់ ៤-២-៣-១

២.ពត៌មានកីឡាករក្រិក(ភ្ញៀវ)
ខ្សែការពារ Konstantinos Mavropanos ខកខានដោយការជាប់ពិន័យ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួត​ទល់នឹង​ក្រុមបារាំងកាលពីលើកមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vlachodimos; Baldock, Tzavellas, Chatzidiakos, Tsimikas; Siopis, Kourbelis; Masouras, Bakasetas, Mantalos; Giakoumakis
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់ ហូឡង់ ២:០
ប្រភព:sportsmole &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930