Close
Close
Ads: 88BOL
Greenwood អាចនឹងវិលត្រលប់ទៅ Man Utd វិញដោយសារតែរឿងមួយនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Mason Greenwood អាចនឹងវិលត្រលប់ទៅកាន់ក្លឹប Man Utd នៅខែមករានេះ ប្រសិនបើការខ្ចីជើងនៅក្លឹប Gatefe មិនដំណើរការល្អនោះ ។ Mason Greenwood បានបញ្ចប់ការផ្ទេររបស់ខ្លួនទៅកាន់ក្លឹប Gatefe ក្នុងលក្ខខណ្ឌខ្ចីមួយរដូវកាលពីក្លឹប Man Utd ប៉ុន្តែក្នុងករណីដែលរូបគេធ្វើមិនបានល្អនៅប្រទេសអេស្ប៉ាញទេនោះ ក្លឹប Gatefe គឺមិនសិទ្ធិអាចបញ្ជូនកីឡាកររូបនេះមកកាន់ Old Trafford វិញ។ យ៉ាងណាមិញក្លឹប Man Utd បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ហើយថា Mason Greenwood នឹងមិនអាចលេងឲ្យក្រុម Man Utd ម្តងទៀតឡើយ ដែលវាមានន័យថា ក្នុងករណីដែល Gatefe សម្រេចឲ្យ Greenwood ត្រលប់ទៅ Old Trafford វិញនោះ Man Utd ទំនងជាត្រូវបញ្ជូនកីឡាកររូបនេះទៅក្លឹបផ្សេងបន្តទៀត ខណៈកិច្ចសន្យារបស់គេនៅសល់ដល់ឆ្នាំ២០២៥ បូករួមនឹងលក្ខខណ្ឌអាចពន្យាបាន១២ខែទៀត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

គួររំលឹកផងដែរថា Greenwood ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបប្រទេសអារ៉ាប៊ីសាអូឌីតផងដែរនៅរដូវក្តៅនេះ ប៉ុន្តែត្រូវក្លឹបនៅមជ្ឃឹមបូពា៍សម្រេចដកការចាប់អារម្មណ៍របស់ខ្លួនវិញ ដោយសារតែខ្លាចមានផលប៉ះពាល់ដល់កិត្តិយសរបស់ក្លឹបខ្លួន ដោយសារតែនៅទីនោះជាប្រទេសប្រកាន់យកសាសន៍ឥស្លាមផង៕

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930