Close
Close
Ads: 88BOL
កីឡាករឆ្នើម ២ រូបត្រូវគ្រូបង្វឹកអង់គ្លេសដកឈ្មោះចេញពីក្រុមជម្រើសជាតិ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើកណ្តាលក្លឹបមេឃខៀវ Man.City គឺកីឡាករ Jack Grealish និងខ្សែការពារស្លាបស្តាំរបស់ក្រុមហង្សក្រហម Liverpool កីឡាករឆ្នើម Trent Alexander-Arnold ត្រូវបានលោក Gareth Southgate ដកឈ្មោះចេញពីក្រុមតោកំណាចអង់គ្លេសសម្រាប់​ការប្រកួតនាពេល​ខាងមុខ​ជាមួយអ៊ុយក្រែន​ និងស្កុតឡែន ដោយសារពួកគេទាំងពីរមានបញ្ហារបួស។វាមិនមែនជាលើកទីមួយនោះទេ ខណៈ Arnold បានអវត្តមាន​ព្រឹត្តការណ៏ World Cup ២០២២ នៅប្រទេសកាតាម្តងរួចមកហើយនោះ ស្របពេល Grealish ដែលទើបតែជួយក្រុម Man.City លើកពាន ៣ក្នុងមួយរដូវកាល កន្លងទៅ បានខកខានចូលលេងពេលម្ចាស់ផ្ទះ Man.City លត់ភ្ញៀវFulham ក្នុងលទ្ធផល ៥ទល់និង១កាលពីថ្ងៃសៅរ៍សប្តាហ៏មុនលើភ្ញៀវFulham ។



ជាមួយគ្នានេះផងដែរ Alexander-Arnold បានរងរបួសសរសៃពួរកំលុងពេល Liverpool បានយកឈ្នះ Aston Villa ៣ ទល់និង០កាលពី​ថ្ងៃអាទិត្យ។កាលវិភាគនោះគឺអង់គ្លេសនិងត្រូវ​ប្រកួត​ជាមួយ​អ៊ុយក្រែន​ក្នុង​ប្រទេស​ប៉ូឡូញ​ក្នុង​វគ្គ​ជម្រុះ Euro ២០២៤ នៅ​ថ្ងៃ​សៅរ៍ចុងសប្តាហ៏នេះ​មុនពេលជួបប្រទេសជិតខាងរបស់ខ្លួនគឺស្កុតឡែន​ក្នុង​ការ​ប្រកួត​មិត្តភាពនាទីក្រុងGlasgow នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញាខាងមុខ។
ប្រភព:BBC
វីដេអូ Grealish

វីដេអូ Arnold

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930