
ខ្សែបម្រើកណ្តាលក្លឹបមេឃខៀវ Man.City គឺកីឡាករ Jack Grealish និងខ្សែការពារស្លាបស្តាំរបស់ក្រុមហង្សក្រហម Liverpool កីឡាករឆ្នើម Trent Alexander-Arnold ត្រូវបានលោក Gareth Southgate ដកឈ្មោះចេញពីក្រុមតោកំណាចអង់គ្លេសសម្រាប់ការប្រកួតនាពេលខាងមុខជាមួយអ៊ុយក្រែន និងស្កុតឡែន ដោយសារពួកគេទាំងពីរមានបញ្ហារបួស។វាមិនមែនជាលើកទីមួយនោះទេ ខណៈ Arnold បានអវត្តមានព្រឹត្តការណ៏ World Cup ២០២២ នៅប្រទេសកាតាម្តងរួចមកហើយនោះ ស្របពេល Grealish ដែលទើបតែជួយក្រុម Man.City លើកពាន ៣ក្នុងមួយរដូវកាល កន្លងទៅ បានខកខានចូលលេងពេលម្ចាស់ផ្ទះ Man.City លត់ភ្ញៀវFulham ក្នុងលទ្ធផល ៥ទល់និង១កាលពីថ្ងៃសៅរ៍សប្តាហ៏មុនលើភ្ញៀវFulham ។
ជាមួយគ្នានេះផងដែរ Alexander-Arnold បានរងរបួសសរសៃពួរកំលុងពេល Liverpool បានយកឈ្នះ Aston Villa ៣ ទល់និង០កាលពីថ្ងៃអាទិត្យ។កាលវិភាគនោះគឺអង់គ្លេសនិងត្រូវប្រកួតជាមួយអ៊ុយក្រែនក្នុងប្រទេសប៉ូឡូញក្នុងវគ្គជម្រុះ Euro ២០២៤ នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះមុនពេលជួបប្រទេសជិតខាងរបស់ខ្លួនគឺស្កុតឡែនក្នុងការប្រកួតមិត្តភាពនាទីក្រុងGlasgow នៅថ្ងៃទី ១២ ខែកញ្ញាខាងមុខ។
ប្រភព:BBC
វីដេអូ Grealish
វីដេអូ Arnold

(អេស៉្បាញ)៖ ក្លឹបកាតាឡាន់ FC Barcelona ក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ La Liga រដូវកាលមុន ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតដែលនៅសល់រដូវកាលនេះ បន្ទាប់ពីយកឈ្នះគូសត្រូវស៊ីហុតឈាម Real Madrid ៤-៣ កាលពីរាត្រីថ្ងៃអាទិត្យ ប្រចាំសប្តាហ៍ទី៣៥ យប់មិញនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបំបាក់ Real ៤ដងជាប់គ្នា! Barca ត្រៀមលើកពាន Laliga ប្រសិន១ប្រកួតទៀតឈ្នះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះផងដែរ បានញាំងឱ្យក្រុមរបស់លោក Hansi Flick រកបាន ៨២ពិន្ទុ ស្របពេលក្រុមការពារតំណែងជើងឯក Real Madrid ឈរលេខ២ មានតែ ៧៥ពិន្ទុ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាល Laliga ២០២៤/២៥។ គួរជម្រាបដែរថា ក្រុមអ្នកមានបុណ្យ Barcelona បានធ្វើការវាយបក ដើម្បីនាំមុខអធិរាជស Real […]



