
ក្រុមម្ចាស់ផ្ទះ Atletico Madrid មានបំណងចង់រក្សាកមណត់ត្រាជ័យជម្នះក្នុងក្របខ័ណ្ឌ La Liga លើកទី៣សម្រាប់ការប្រកួតសប្តាហ៏ទី ៤ នៅក្របខណ្ឌ La Liga រដូវកាល២០២៣-២០២៤នៅពេលពួកគេបើកទ្វារកីឡដ្ឋាន Wanda Metropolitano ស្វាគមន៏ក្រុមភ្ញៀវ Sevilla នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង១១:៣០ នាទីយប់នេះ។ក្រុមលោក Diego Simeone ទើបតែរកបានគ្រាប់បាល់ជ័យជំនះក្នុងលទ្ធផល ៧ ទល់និង ០ លើ Rayo Vallecano ខណៈ Sevilla បានបន្តចាញ់៣ប្រកួតចុងក្រោយបន្ទាប់ពីបរាជ័យចុងក្រោយក្រោមថ្វីជើង Girona ។
សម្រាប់ប្រវត្តិជួបគ្នា: Sevilla មិនដែលឈ្នះសោះក្នុង១៤ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹង Atletico Madrid នៅ La Liga គិតចាប់តាំងពីឆ្នាំ២០០៨ក្រោយផ្តួល At.Madrid ក្នុងលទ្ធផលដ៏តានតឹងគឺ ១ទល់និង០ ។
Atletico Madrid មាន១០គ្រាប់ក្នុងលីគរហូតមកដល់ពេលនេះ ហើយបច្ចុប្បន្នជាក្រុមដែលរីកចម្រើនបំផុតក្នុងលីគកំពូលទាំង៥របស់អឺរ៉ុបរួមជាមួយ AS Monaco។
១.ពត៌មានកីឡាករ At.Madrid(ម្ចាស់ផ្ទះ)
Saul Niguez បានបង្ហាញខ្លួនជាលើកដំបូងពេលផ្តួល Rayo Vallecano រីឯ Nahuel Molina និងបន្តលេងនៅតំបន់ស្លាបស្តាំដដែលខណៈ កីឡាករសំខាន់ៗផ្សេងទៀតនិងបន្តចូលលេងការប្រកួតនេះមានដូចជាៈ Antoine Griezmann, Memphis Depay, Angel Correa និង Marcos Llorente។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងមានដូចជាៈOblak; Molina, Savic, Witsel, Hermoso, Lino; De Paul, Barrios, Llorente; Morata, Griezmann
-ទម្រង់លេងអាចនិងយមកប្រើប្រាស់មានគឺ ៣:៥:២
២.ពត៌មានកីឡាករ Sevilla (ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងមានដូចជាៈDmitrovic; Gattoni, Bade, Gudelj, Pedrosa; Sow, Rakitic; Suso, Torres, Ocampos; En-Nesyri
-ទម្រង់លេងអាចនិងយកប្រើប្រាស់ ៤:២:៣:១
៣.ព្យាករណ៏លទ្ធផលគូទាំងពីរនេះគឺ At.Madrid ២:0 Sevilla
ប្រភព:whoscored &sportsmole

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]



