
ហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលក្រុមកំពុងឡើងជើងគឺ Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី៤នៅវេលាម៉ោង ៨យប់នេះ។ គួររំលឹកថានៅពាក់កណ្តាលសប្តាហ៏ក្រុមលោក Emery បានផ្តួល Hibernian ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ ៨ទល់និង០ ដើម្បីកក់កន្លែងរបស់ពួកគេក្នុងវគ្គចែកពូល Europa Conference League។ សម្រាប់ក្រុមដែលសល់គ្នាតែ១០នាក់របស់លោក Jurgen Klopp បានទទួលជ័យជំនះលើម្ចាស់ផ្ទះ Newcastle ក្នុងលទ្ធផល ២ទល់និង១ កាលពីចុងសប្តាហ៍មុនផងដែរ។
-Liverpool មិនដែលចាញ់ទេ១៤ប្រកួតចុងក្រោយនៅ Premier League គិតចាប់តាំងពីរដូវកាលចាស់ ខណៈចាប់ផ្តើមរដូវកាលថ្មីគឺស្មើ១និងឈ្នះ២ ខណៈ Aston Villa ចាញ់១និងឈ្នះ២ដងចុងក្រោយ។ ប់ុន្តែសម្រាប់ប្រវត្តិជួបគ្នាគឺគ្រប់ក្របខណ្ឌប្រកួត៦ដងចុងក្រោយ Aston Villa មិនដែល ឈ្នះ និង ស្មើ Liverpool ទេ។
១.ពត៌មានកីឡាករ Liverpool (ម្ចាស់ផ្ទះ)
ខ្សែបម្រើកណ្តាល Thiago បន្តអវត្តមានសម្រាប់ Liverpool ប៉ុន្តែ Curtis Jones បានត្រលប់មកហ្វឹកហាត់វិញបន្ទាប់ពីធូរស្បើយពីរបួស។
Virgil van Dijk នៅមិនទាន់អាចចូលលេងបានដោយសារទទួលបានកាតក្រហមពេលប្រកួតជាមួយ Newcastle។រីឯ Joe Gomez និងចូលជំនួស
ជាមួយ Ibrahima Konate។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Gomez,Konate, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
២.ពត៌មានកីឡាករ Aston Villa(ក្រុមភ្ញៀវ)
Aston Villa នៅតែមានការព្រួយបារម្ភអំពីបញ្ហារបួស ដោយកីឡាករមិនតិចជាងប្រាំមួយនាក់អវត្តមានសម្រាប់ការធ្វើដំណើរថ្ងៃអាទិត្យសប្តាហ៏តែពួកគេនៅតែអាចផ្តួលBurnleyបាន។កីឡាករសំខាន់ៗទាំងនោះមានដូចជា(របួសជង្គង់២នាក់) Emi Buendia និង Tyrone Mings ខណៈ Jacob Ramsey (កជើង) និងអតីតខ្សែប្រយុទ្ធ Liverpool គឺ Philippe Coutinho (ភ្លៅ)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Konsa, Carlos, Torres; Cash, Kamara, Luiz, Digne; McGinn, Diaby; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.លទ្ធផលព្យាករណ៏សម្រាប់គូនេះគឺ Liverpool ២-១ Aston Villa
ប្រភព:sportsmole & whoscored

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton បានដាក់តម្លៃលក់Balela […]


