អីយ៉ាស! Man Utd ចែចូវបានអ្នកចាំទីម្នាក់ទៀតបាត់ មុនទីផ្សារបិទបញ្ចប់

Published 3 years ago
1K Views
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ កីឡាករ Altay Bayindir បានចូល​ជា​អ្នក​ចាំទី​បម្រុង​ថ្មី​របស់ក្លឹបបិសាចក្រហម Manchester United លើកិច្ចព្រមព្រៀងតម្លៃចន្លោះពី ៦ទៅ៧លានអឺរ៉ូ ផ្ទេរពីក្លឹប Fenerbahçe ក្នុងកិច្ចសន្យាកុងត្រា៤ឆ្នាំ រហូតដល់ឆ្នាំ២០២៧ ជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត ខណៈដែលការធ្វើផ្នែកវេជ្ជសាស្រ្តក៏រួចរាល់ផងដែរ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងក្លាយជាអ្នកចាំទីទី២ ដែលបានមកដល់ទឹកដី Old Trafford នារដូវក្តៅនេះ ខណៈ Andre Onana ជាអ្នកចាំទីដៃទី១ ដោយទើបតែលេងបានប៉ុន្មានប្រកួតប៉ុណ្ណោះ បន្ទាប់ពីផ្ទេរមកពីសំណាក់ក្លឹប Inter Milan។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

Bayindir លេងនៅក្លឹប Fenerbahce តាំងពីឆ្នាំ ២០១៩ និងលេងបាន ១៤៥ប្រកួត ចំពោះការមកដល់របស់អ្នកចាំទី Bayindir នឹងត្រូវបានត្រួសត្រាយផ្លូវសម្រាប់ Dean Henderson អ្នកចាំទីដៃទី២ ដើម្បីចូលរួមជាមួយក្រុម Crystal Palace៕

Image

ប្រភព៖ Fabrizio Romano

Related Articles
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930