អីយ៉ាស! Man Utd ចែចូវបានអ្នកចាំទីម្នាក់ទៀតបាត់ មុនទីផ្សារបិទបញ្ចប់
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ កីឡាករ Altay Bayindir បានចូលជាអ្នកចាំទីបម្រុងថ្មីរបស់ក្លឹបបិសាចក្រហម Manchester United លើកិច្ចព្រមព្រៀងតម្លៃចន្លោះពី ៦ទៅ៧លានអឺរ៉ូ ផ្ទេរពីក្លឹប Fenerbahçe ក្នុងកិច្ចសន្យាកុងត្រា៤ឆ្នាំ រហូតដល់ឆ្នាំ២០២៧ ជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត ខណៈដែលការធ្វើផ្នែកវេជ្ជសាស្រ្តក៏រួចរាល់ផងដែរ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងក្លាយជាអ្នកចាំទីទី២ ដែលបានមកដល់ទឹកដី Old Trafford នារដូវក្តៅនេះ ខណៈ Andre Onana ជាអ្នកចាំទីដៃទី១ ដោយទើបតែលេងបានប៉ុន្មានប្រកួតប៉ុណ្ណោះ បន្ទាប់ពីផ្ទេរមកពីសំណាក់ក្លឹប Inter Milan។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សBayindir លេងនៅក្លឹប Fenerbahce តាំងពីឆ្នាំ ២០១៩ និងលេងបាន ១៤៥ប្រកួត ចំពោះការមកដល់របស់អ្នកចាំទី Bayindir នឹងត្រូវបានត្រួសត្រាយផ្លូវសម្រាប់ Dean Henderson អ្នកចាំទីដៃទី២ ដើម្បីចូលរួមជាមួយក្រុម Crystal Palace៕
ប្រភព៖ Fabrizio Romano
អត្ថបទទាក់ទង
7 months ago .
165 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
7 months ago .
181 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
7 months ago .
152 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
8 months ago .
144 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
