Crystal Palace បញ្ចប់ការបានចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិអង់គ្លេស Dean Henderson ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំពី Manchester United ។Palace បានចំណាយប្រាក់ ១៥ លានផោនបូករួមនិងផលប្រយោជន៏ផ្សេងៗបន្ថែមទៀតចំនួន ៥លានផោនសម្រាប់កីឡាករវ័យ ២៦ ឆ្នាំ ដែលបានអង្គុយត្រឹមជាកីឡាករបម្រុងអំឡុងពេល Man Utd យកឈ្នះអតីតក្លឹបដែលរូបគេលេងខ្ចីជើងកាលពីរដូវកាលមុនគឺ Nottingham Forest កាលពីថ្ងៃសៅរ៍។
Henderson បានក្លាយជាសមាជិកទីបីរបស់ក្រុមលោកក្រុមលោក Roy Hodson នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិកូឡុំប៊ី Jefferson Lerma និងខ្សែប្រយុទ្ធប្រេស៊ីល Matheus Franca បានផ្លាស់មកកាន់ទឹកដីទីក្រុងឡុងដ៏។Henderson ដែលបានចូលរួមហ្វឹកហាត់នៅជាមួយ Man Utd តាំងពីអាយុ ១៤ ឆ្នាំ ប៉ុន្តែមិនដែលបានចូលលេងជាអ្នកចាំទីជម្រើសដំបូងជាបលាប់នោះទេ គឺត្រូវបានStockport, Grimsby, Shrewsbury និង Sheffield United ក៏ដូចជា Forest ខ្ចីជើងជាច្រើនឆ្នាំ ។ ហើយចុងក្រោយបន្ទាប់ពី Man.Utd បានអនុញ្ញាតិអោយ David De Gea ចាកចេញ និង បញ្ចប់ការផ្ទេរយកអ្នកចាំទីដៃទី១ Cameroon គឺ Andrea Onana ពី Inter Milan បានសម្រេចអោយ Henderson ត្រូវដើរចេញពីទឹកដី Old Trafford តែម្តងដើម្បីជម្រើសចូលលេងទៀងទាត់ក្នុងនាមដៃទី១នោះ។
ប្រភព:BBC
វីដេអូ:
ដោយព្យាយាមបន្ថយគម្លាតពីក្រុមកំពូលតារាង Premier League គឺ Arsenal ក្រុមការពារតំណែងជើងឯក Man. City និងត្រូវបើកទ្ចារកីឡដ្ឋានស្វាគមន៍ Etihad ស្វាគមន៏ក្រុមភ្ញៀវ Wolverhampton Wanderers មកកាន់ទឹកដី Etihad នៅវេលាយប់ថ្ងៃសៅរ៍វេលាម៉ោង ១១និង ៣០នាទី ខណៈការប្រកួតគ្នាចុងក្រោយគឺ Man.City បានបរាជ័យដោយលទ្ធផល ២ទល់និង១នៅទឹកដី Molineux កាលពីជិតប្រាំបីខែមុន។សម្រាប់ Man.City ៦ប្រកួត ឈ្នះ៥ស្មើ១ ឈរនៅលេខរៀងទី២ ខណៈ Wolverhampton ចាញ់៣ស្មើ២ឈ្នះ១ឈរនៅលេខរៀងទី១១អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction : Arsenal អាចផ្តួល Bournemouth ដើម្បីបង្កើនគម្លាត៤ពិន្ទុបណ្តោះអាសន្នបានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ដងចុងក្រោយ Man.City ឈ្នះ៤ចាញ់១ ខណៈការប្រកួតចុងក្រោយ Man.City ចាញ់នៅទឹកដី Wolver ២ទល់និង១កាលពីថ្ងៃទី៣០កញ្ញា ២០២៣។ ២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ) Ederson […]