Close
Close
Ads: 88BOL
Newcastle ចាប់ឆ្នោត UCL ប៉ះជើងខ្លាំងមកពីលីកកំពូលបីផ្សេងគ្នា ក្រោយអវត្តមានជិត២ទសវត្ស
ទំហំអក្សរ
តូច
ធំ

ក្រុមសារិកាព្រៃ Newcastle Utd បានចាប់ឆ្នោតក្នុងពូលFសម្រាប់ការប្រកួតជាមួយក្លឹបយក្សនៅអឺរ៉ុបគឺ Paris St-Germain, Borussia Dortmund និង AC Milan ក្នុងការប្រកួតពានរង្វាន់លីកកំពូលទ្វីបអឺរ៉ុប Champions League លើកដំបូងរដូវកាល ២០២៣-២០២៤។វាជាការឈានចូល​ប្រកួតព្រឹត្តការណ៏ ប្រកួតបាល់ទាត់លើកដំបូងរបស់ Newcastle ក្រោយអវត្តមានចាប់តាំងពីរដួវកាល ២០០២-២០០៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រុមអង់គ្លេសផ្សេងទៀតគឺ Man. United ស្ថិតក្នុងពូលជាមួយBayern Munich ខណៈ​​ក្រុមការពារតំណែងជើងឯក Man. City ស្ថិត​ក្នុង​ពូល​ជាមួយ RB Leipzig។រីឯ Arsenal ត្រូវ​ជួប Sevilla និង Celtic ត្រូវ​ប៉ះ Atletico Madrid។
ខាងក្រោមនេះគឺជាការចាប់ឆ្នោតចែកពូល៖


ពូល A៖ Bayern Munich, MANCHESTER United, FC Copenhagen, Galatasaray

ពូល B៖ Sevilla, ARSENAL, PSV Eindhoven, RC Lens

ពូល C៖ Napoli, Real Madrid, Braga, Union Berlin

ពូល D៖ Benfica, Inter Milan, Salzburg, Real Sociedad

ពូល E៖ Feyenoord, Atletico Madrid, Lazio, CELTIC

ពូល F៖ Paris St-Germain, Borussia Dortmund, AC Milan, NEWCASTLE

ពូល G៖ MANCHESTER CITY, RB Leipzig, Red Star Belgrade, Young Boys

ពូល H៖ Barcelona, ​​Porto, Shakhtar Donetsk, Royal Antwerp

វគ្គជម្រុះសន្សំពិន្ទុក្នុងពូលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញាដល់ថ្ងៃទី ១៣ ខែធ្នូ ខណៈវគ្គផ្តាច់ព្រ័ត្រនៅ Wembley នៅថ្ងៃទី 1 ខែមិថុនា។
ប្រភព:BBC

អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930