
ក្រុមសារិកាព្រៃ Newcastle Utd បានចាប់ឆ្នោតក្នុងពូលFសម្រាប់ការប្រកួតជាមួយក្លឹបយក្សនៅអឺរ៉ុបគឺ Paris St-Germain, Borussia Dortmund និង AC Milan ក្នុងការប្រកួតពានរង្វាន់លីកកំពូលទ្វីបអឺរ៉ុប Champions League លើកដំបូងរដូវកាល ២០២៣-២០២៤។វាជាការឈានចូលប្រកួតព្រឹត្តការណ៏ ប្រកួតបាល់ទាត់លើកដំបូងរបស់ Newcastle ក្រោយអវត្តមានចាប់តាំងពីរដួវកាល ២០០២-២០០៣។
ក្រុមអង់គ្លេសផ្សេងទៀតគឺ Man. United ស្ថិតក្នុងពូលជាមួយBayern Munich ខណៈក្រុមការពារតំណែងជើងឯក Man. City ស្ថិតក្នុងពូលជាមួយ RB Leipzig។រីឯ Arsenal ត្រូវជួប Sevilla និង Celtic ត្រូវប៉ះ Atletico Madrid។
ខាងក្រោមនេះគឺជាការចាប់ឆ្នោតចែកពូល៖
ពូល A៖ Bayern Munich, MANCHESTER United, FC Copenhagen, Galatasaray
ពូល B៖ Sevilla, ARSENAL, PSV Eindhoven, RC Lens
ពូល C៖ Napoli, Real Madrid, Braga, Union Berlin
ពូល D៖ Benfica, Inter Milan, Salzburg, Real Sociedad
ពូល E៖ Feyenoord, Atletico Madrid, Lazio, CELTIC
ពូល F៖ Paris St-Germain, Borussia Dortmund, AC Milan, NEWCASTLE
ពូល G៖ MANCHESTER CITY, RB Leipzig, Red Star Belgrade, Young Boys
ពូល H៖ Barcelona, Porto, Shakhtar Donetsk, Royal Antwerp
វគ្គជម្រុះសន្សំពិន្ទុក្នុងពូលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញាដល់ថ្ងៃទី ១៣ ខែធ្នូ ខណៈវគ្គផ្តាច់ព្រ័ត្រនៅ Wembley នៅថ្ងៃទី 1 ខែមិថុនា។
ប្រភព:BBC

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



