Close
Sponsor ads Featured-Image
Prediction: ម្ចាសផ្ទះមាន់ខ្នាយមាស Tottenham អាចច្បាំងជាមួយភ្ញៀវហង្សក្រហម Liverpool បានរឺទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមមិនទាន់ស្គាល់ចាញ់នៅក្របខណ្ឌ EPL គឺម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur និងត្រៀមធ្វើការប្រកួតជាមួយ​ក្រុមមិនដែល​ចាញ់ដូចគ្នា Liverpool នៅក្រប​ខណ្ឌ Premier League វេលាម៉ោង ៩យប់ថ្ងៃសៅរ៏នេះនាកីឡដ្នាននៅទីក្រុងឡុងដ៍ភាគខាងជើង។ Tottenham បានចែកគ្នាត្រឹម១ពិន្ទុជាមួយគូប្រកួតដ៏ជូរចត់គឺកាំភ្លើង Arsenal កាលពីចុងសប្តាហ៍មុន ខណៈ Liverpool បានយកឈ្នះលើ Leicester City ៣ទល់និង១ក្នុងពានរង្វាន់ EFL Cup នៅពាក់កណ្តាលសប្តាហ៏។
១.ប្រវត្តិជួបគ្នា: Tottenham Hotspur បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ២១ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League ដោយលទ្ធផល ៤ទល់និង១ ក្នុងឆ្នាំ ២០១៧ ។ Liverpool របូតគ្រាប់បាល់រៀងរាល់១គ្រាប់​នៅ២ប្រកួតចុងក្រោយ​ប៉ុន្តែនៅតែអាចឈ្នះការប្រកួតនៅក្រៅ​ផ្ទះទាំង​ពីរ​ប្រកួត​នោះបាន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Tottenham vs. Liverpool Premier League 2022-23 Preview & Team News - The Liverpool Offside
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Tottenham មិនមានកំលាំងពេញលេញដើម្បីត្រៀមច្បាំងជាមួយ Liverpool ​ទោះយ៉ាងណាJames Maddison ត្រៀមចូលលេងតែ Brennan Johnson មិនទាន់ច្បាស់ក្រោយរងរបួសកាលពីថ្ងៃអាទិត្យមុនជាមួយ Arsenal។ ក្រៅពីនោះនៅមានដូចជាIvan Perisic, Ryan Sessegnon, Bryan Gil និង Rodrigo Bentancur សុទ្ធតែអវត្តមានទាំងអស់ដោយសាររបួស។ដូច្នេះគ្រូបង្វឹកលោក Ange Postecoglou អាចធ្វើការផ្លាស់ប្តូរដោយ​ដាក់អោយកីឡាករ Manor Solomon ចាប់ផ្តើមនៅខាងឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Porro, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Maddison, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

ads

Tottenham Hotspur vs Liverpool Live Updates: Lineups, TV Listings, Match Highlights, and How to Watch Online - The Liverpool Offside
៣.ពត៌មានក្រុម(ភ្ញៀវ)

Trent Alexander-Arnold នៅ​តែ​ជា​មន្ទិល​សម្រាប់​ក្រុម​ភ្ញៀវ​ ខណៈ Thiago Alcantara នៅតែអវត្តមាន។ លោក Jurgen Klopp បានធ្វើការផ្លាស់ប្តូរកីឡាករ ដល់ទៅ១០រូប ពីក្រុមដែលបានចាប់ផ្តើមការទទួលជ័យជម្នះលើក្រុម West Ham កាលពីចុងសប្តាហ៍មុនសម្រាប់ជំនួប Carabao Cup នៅថ្ងៃពុធ។ទោះយ៉ាងណាមានកីឡាករ Curtis Jones តែមួយគត់ដែលចាប់ផ្តើមការប្រកួតទាំងពីរនោះ។

-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Gomez, Matip, Van Dijk, Robertson; Szoboszlai, Mac Allister, Jones; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ១: ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
លត់ Inter Miami មិនអោយតដៃហើយ ! គ្រូ PSG នៅពោលពាក្យមិនអស់ចិត្តបែបនេះទៀត(មាន១វីដេអូ)
featured image

អ្នកចាត់ការទូទៅក្លឹប Paris Saint-Germain លោក Luis Enrique បានលើកឡើងដោយទទូចថាក្រុមរបស់គាត់បានបង្ហាញទម្រង់លេងដោយប្រើប្រាស់ថាមពលតិចជាងការប្រកួតលើកមុនៗជាពិសេសនៅតង់ទី២ ខណៈម្ចាស់ជើងឯកទ្វីបអឺរ៉ុប PSG បានផ្តួលគូប្រជែង Inter Miami ក្នុងតង់ទីពីរក្នុងអំឡុងពេលការប្រកួត FIFA Club World Cup កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៤ទល់និង០កាលពីវេលាម៉ោង១១យប់ម្សិលមិញនេះ។សម្រាប់ Messi បានត្រឹមតែសោកស្តាយខណៈអតីតក្រុមរបស់ខ្លួនបានផ្តួលក្លឹបបច្ចុប្បន្នរបស់កីឡាករវ័យ ៣៨ឆ្នាំនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៤គ្រាប់របស់PSG រកបានដោយ Joao Neves និងមួយគ្រាប់ពី Tomas Aviles (គ្រាប់បាល់ចូលទីខ្លួនឯង ) និង Achraf Hakimi ១គ្រាប់ចុងក្រោយបានបន្តអោយ PSG កក់កៅអីទៅវគ្គ ៨ក្រុម ខណៈម្ចាស់ជើងឯក Ligue 1 របស់បារាំងយកឈ្នះលើក្រុមមកពី Major League Soccer ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930