

ទោះបីជាបានស្តារកាយសម្បទាបានគ្រាន់បើឡើងវិញនិងវិលត្រលប់មកហ្វឹកហាត់ ប៉ុន្តែជាថ្មីម្តងទៀតខ្សែការពារ Lisandro Martinez របស់ក្រុមបិសាចក្រហម Man. United រំពឹងថានឹងត្រូវអវត្តមានចាប់ពី ២ ទៅ ៣ ខែដោយសាររូបគេបានប្រឈមនិងបញ្ហារបួសប្រអប់ជើងឡើងវិញ និងធ្ងន់ធ្ងរជាងមុន។កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ២៥ឆ្នាំរូបគេឆ្នាំបានខកខានបង្ហាញខ្លួននៅកំលុងការប្រកួតដែលនៅសល់កាលពីរដូវកាលចាស់ពេលជួបSevilla ក្រោយរងរបួសឆ្អឹងម្រាមជើងនោះកាលពីខែមេសាកន្លងទៅនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រមុនជួប Crystal Palace ម្តងទៀតនៅក្របខណ្ឌ EPL អ្នកចាត់ការ Erik ten Hag បាននិយាយថា “វាពិតជាសោកស្ដាយណាស់សម្រាប់គាត់ ព្រោះMartinez ស្ទើតែជាសះស្បើយ១០០ភាគរយទៅហើយនោះ។

Martinez ដែលបានផ្ទេរពី Ajax មក Man.Utd កាលពីខែកក្កដា២០២២កន្លងទៅក្នុងតម្លៃ៥៧លានផោន និងបានជួយអោយ Man.Utd ឈ្នះពាន Carabao Cup និង បញ្ចប់ក្នុងចំណាត់ថ្នាក់លេ៣នៅរដូវកាលមុន។ដើមរដូវកាលនេះ Martinez ចូលលេងពេលប្រកួតជាមួយ Wolves, Tottenham និង Nottingham Forest និងមានវត្តមានពេលបរាជ័យជាមួយ Arsenalនៅដើមខែកញ្ញា ប៉ុន្តែអវត្តមានពេល Man.Utd ចាញ់ Brighton និង Bayern Munich ប៉ុន្តែបន្ទាប់មកបានខកខានពេលជួប Burnley និង Crystal Palaceផងដែរ។
ប្រភព:BBC

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]



