

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Antony របស់ក្រុមបិសាចក្រហម Man. United នឹងត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានដោយប្រើអំពើហិង្សាលើអតីតមិត្តស្រីរបស់ខ្លួននាង Gabriela Cavallin ជាឌីជេក្នុងសណ្ឋាគារមួយកន្លែងនាទីក្រុង Manchester ។ព្រមជាមួយគ្នានោះនាង Cavallin បានបញ្ជាក់ផងដែរថា Antony បានប្រើអំពើហិង្សាដាល់ចំដើមទ្រូងដែលបានបណ្តាលអោយខូចប្រដាប់ផ្សាំសុដន់ស៊ីលីកូន ដែលទាមទារការវះកាត់កែតម្រូវ។គួរកត់សម្គាល់ថា ខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ ២៣ឆ្នាំ បានវិលត្រលប់មកពីមាតុភូមិប្រេស៊ីលវិញកាលពីថ្ងៃអង្គារ ខណៈអតីតកីឡាករ Ajax រូបនេះបានធ្វើការសហការផ្តល់ ពត៌មានជាមួយសមត្ថកិច្ចនៅ Greater Manchester កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅស្របពេលដែលរូបគេមិនត្រូវបានចាប់ខ្លួនក្រោយរងបទចោតកើតឡើងតាំងពីរថ្ងៃទី៤កញ្ញាហើយពាក្យបណ្តឹងនេះបានចូលជាធរមាននៅក្នុងប្រទេសប្រេស៊ីល ឬចក្រភពអង់គ្លេសនៅឡើយនោះ។

ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យក៏បានចេញសេចក្តីថ្លែងការមួយនៅថាៈ ក្លឹប Manchester United បានសម្រេចចិត្តផ្តល់អោយ Antony បន្តការហ្វឹកហាត់នៅ Carrington ហើយនិងមានឪកាសពីសំណាក់គ្រូបង្វឹកក្នុងការការជ្រើសរើសអោយចូលលេង ប៉ុន្តែទោះយ៉ាងណាដំណើរការ ការស៊ើបអង្កេតរបស់ប៉ូលីសនៅកំពុងដំណើរការនៅឡើយ។ គួររំលឹកថា Antony បានខកខានចូលរួមការប្រកួតរហូតដល់ទៅ ៤ដងរួចទៅហើយសម្រាប់ក្រុម ក្រោយរងការចោតប្រកាន់ខណៈដែលអតីតដៃគូរបស់គាត់ គឺនាងGabriela Cavallin មិនមានជានារីរងគ្រោះទីមួយនោះទេស្របពេលមាននារីពីរនាក់បន្ថែមទៀតគឺមានឈ្មោះថា Rayssa de Freitas និង Ingrid Lana ម្នាក់ៗបានអះអាងថា Antony បានរំលោភពួកគេនៅឆ្នាំ ២០២២ ប៉ុន្តែត្រូវបានសាម៉ីខ្លួនបដិសេធការប្រើហិង្សាទាំងពីរករណីនេះផងដែរ។
ប្រភព:BBC

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Lionel Messi នៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer, MLS សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ យោងការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយដោយសហព័ន្ធ MLS បានបង្ហាញថា Messi ទទួលបានប្រាក់ឈ្នួល និងប្រាក់ធានារ៉ាប់រងប្រមាណ ២០,៤៥ លានដុល្លារ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តួលេខនេះក៏តំណាងឱ្យប្រាក់ចំណូលរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ ខណៈដែលគាត់ក៏ទទួលបានពីប្រភពចំណូលផ្សេងទៀតដូចជាកិច្ចព្រមព្រៀងគាំទ្រជាមួយ Adidas និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលជាមួយដៃគូផ្សាយពាណិជ្ជកម្មគឺម៉ាកយីហោ Apple ។ប្រភពពីគេហទំព័រ Sportico បានចុះផ្សាយផងដែរថាៈ Messi អាចរកចំណូលបានរហូតដល់ ១៥០ លានដុល្លារ ក្នុងរយៈពេលនៃកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះរបស់គាត់ជាមួយInter Miami និង MLS ។ ២.ខ្សែប្រយុទ្ធរបស់ក្លឹប […]


