
ក្រុមធ្លាក់ទៅលេងនៅក្របខណ្ឌលំដាប់ទីពីរ Leicester City និងត្រូវធ្វើដំណើរមកជួបហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield ក្នុងការប្រកួ តជុំ ទីបី EFL Cup នៅថ្ងៃព្រហស្បត្ត៏វេលាម៉ោង១និង៤៥នាទី។ខណៈគ្រូបង្វឹកលោក Jurgen Klopp ចាត់ទុកថាការប្រកួតនេះ មិនមាន បញ្ហា សម្រាប់រូបលោក ខណៈ Leicester បានផ្តួល Burton Albion និង Tranmere Rovers រួចហើយ ក្នុងលទ្ធផល ២ទល់និង០ទាំងពីរ លើក មុនពេលមកជួបLiverpool នៅទឹកដី Merseyside ។សម្រាប់៦ប្រកួតចុងក្រោយរបស់ Liverpool គ្រប់ក្របខណ្ឌប្រកួតមិនដែលចាញ់ទេ ខណៈ Leicester City ចាញ់តែ១លើកគត់។
១.ប្រវត្តិធ្លាប់ជួបគ្នា
២.ពត៌មានកីឡាករLiverpool(ម្ចាស់ផ្ទះ)
Liverpool នៅតែអវត្តមាន Thiago ដោយសាររបួសចង្កេះដ៏រំារៃ ប៉ុន្តែ Trent Alexander-Arnold អាចនឹងត្រលប់មកវិញបន្ទាប់ពីជាសះស្បើយពីការភ្លាត់ភ្លៅរបស់គេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kelleher; Bajcetic, Konate, Quansah, Tsimikas; Elliott, Endo, Gravenberch; Doak, Gakpo, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានកីឡាករLiverpool(ភ្ញៀវ)
ក្រុមLeicester មិនមានកីឡាកររបួសនោះទេសម្រាប់ការប្រកួតនេះ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Stolarczyk; Pereira, Faes, Vestergaard, Justin; Casadei, Ndidi, Winks; Akgun, Iheanacho, Mavididi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះ Liverpool ២:0 Leicester city
ប្រភព: sportsmole&whoscored

ម្ចាស់មេដាយ ស៊ីហ្គេមលើកទី៣២ របស់ប្រទេសកម្ពុជាគឺ អ្នកនាង ស្រួង ភាវី បានទទួលការអញ្ជើញពិសេសមួយ ដើម្បីចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្នកនាង ស្រួង ភាវី បានបង្ហាញពីមោទនភាពក្នុងនាមជាកូនខ្មែរម្នាក់ដែលមានវត្តមានក្នុងកម្មវិធីពិសេសនោះថា៖ « ជាមហាកិត្តិយសដ៏ក្រៃលែងសម្រាប់កូនស្រីកម្ពុជាម្នាក់នេះ !ថ្ងៃនេះនាងខ្ញុំបានទទួលការអញ្ជើញពីអង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការ។ ក្នុងកម្មវិធី (ការបរិច្ចាគ និងការចែករំលែក) ជាព្រឹត្តិការណ៍អញ្ជើញក្រុមរួមគ្នាតាមរយៈការចែករំលែក ដែលជាប្រទេសកូរ៉េដ៏កក់ក្តៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាការនីកម្ពុជា ស្រួង ភាវី ទទួលបានអញ្ជើញពិសេសមួយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កម្មវិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកប្រធានាធិបតីរបស់ប្រទេសកូរ៉េ និងមានការអញ្ជើញចូលរួមរដ្ឋមន្ត្រីធំៗ បណ្ដាអ្នកអង្ការនានា អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស ដែលសុទ្ធតែជាអ្នកចូលរួមជួយសង្គមជាតិ ជួយសង្គ្រោះប្រជាជនតាមរយៈការបរិច្ចាគរបស់ពួកគេ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមួយឆ្នាំគេប្រារព្ធធ្វើម្ដងរៀងរាល់ឆ្នាំ ហេីយរឹតតែអស្ចារ្យនោះគឺ លោកប្រធានាធិបតីមិនត្រឹមតែបរិច្ចាគនូវតំណាងថវិកាជាតិតែប៉ុណ្ណោះទេ លោកក៏បានបរិច្ចាគថវិកាផ្ទាល់របស់លោក ព្រមទាំងភរិយាក្នុងកិច្ចការនេះផងដែរ។ ក្នុងឱកាសនេះផងដែរនាងខ្ញុំក៏បានថ្លែងទៅកាន់អង្គពិធីថា សម្រាប់រូបនាងខ្ញុំផ្ទាល់ដែលជាស្រ្តីមួយរូបមកពីប្រទេសកម្ពុជា បានដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិតរបស់ខ្ញុំក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកយេីងនេះដោយពុំមានការរាថយឡេីយ។ ពេលនោះក្នុងអង្គពិធីក៏បន្លឺស្នូរទះដៃអបអរសាទរ […]


