អនាគត Sancho នៅ United កៀកនឹងបញ្ចប់! បន្ទាប់ពីអ្នកគាំទ្រស្នើឲ្យក្លឹបដោះដូរនឹងខ្សែប្រយុទ្ធរូបនេះ

Published 3 years ago
1.5K Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានអំពាវនាវឲ្យក្លឹបចាប់ផ្តើមធ្វើកិច្ចព្រមព្រៀងថ្មី ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli សម្រាប់ការដោះដូរដ៏មានសក្កាដានុពលជាមួយ Jadon Sancho ស្របពេលក្លឹប Napoli កំពុងមានទំនាស់ជាមួយ Osimhen លើករណីចំអកនៅលើបណ្តាញសង្គម Tik Tok នាពេលថ្មីៗនេះ។ ទន្ទឹមនឹងគ្នានេះដែរ Sancho ក៏កំពុងតែមានវិវាទជាមួយគ្រូបង្វឹកលោក Ten Hag ដោយមិនព្រមសុំទោសគាត់ឡើយ បើទោះបីមិត្តរួមក្រុមខំបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លើសពីនេះទៅទៀត Sancho ទំនង​ជា​នឹង​ចាក​ចេញ​ពី Man Utd នៅ​ខែ​មករា ឆ្នាំ២០២៤ ហើយ​អ្នក​គាំទ្រ​ជឿជាក់ថា ក្លឹបអាចធ្វើឲ្យកិច្ចព្រមព្រៀងផ្លាស់ប្តូរនេះក្លាយជាការពិត៕

ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣

Related Articles
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930