
ក្រោយបរាជ័យក្នុងក្របខ័ណ្ឌ Champions League ពាក់កណ្តាលសប្តាហ៍របស់ពួកគេជាមួយ PSG រួចមក Borussia Dortmund និងត្រូវបើកទ្វារកីឡដ្ឋាន Westfalenstadion ស្វាគមន៍ ក្រុមភ្ញៀវ Wolfsburg សម្រាប់ការប្រកួតក្របខណ្ឌ Bundesliga នៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ៨យប់នេះ។បច្ចុប្បន្នBVB មាន ៨ពិន្ទុគម្លាតត្រឹមតែ១ពិន្ទុពី Wolfburgនិងកំពុងឈរនៅលេខរៀងទី ៧ ខណៈ Wolfsburg ដែលស្ថិតនៅលេខរៀងទី៦មាន៩ពិន្ទុ។ សម្រាប់ Dortmund ៤ប្រកួតចុងក្រោយគឺឈ្នះ២និងស្មើ២ ខណៈ Wolfburg ឈ្នះ៣និងចាញ់១។
១.ប្រវត្តិជួបគ្នា Dortmund បានឈ្នះការជួបគ្នាក្នុងផ្ទះ ៥ លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ និងមិនស្គាល់ចាញ់សោះក្នុងការជួបគ្នាក្នុងផ្ទះ ១១ លើកចុងក្រោយរបស់ពួកគេ ដោយកត់ត្រាជ័យជម្នះចំនួន ៩ លើក និងស្មើ២ដង។
២.ពត៌មានក្រុម Dortmund (ម្ចាស់ផ្ទះ)
Thomas Meunier អាចនិងត្រូវលក់ចេញនៅខែមករា ក្រោយរងរបួសសាច់ដុំនៅមុនរដូវកាល ហើយនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍។ Mateu Morey ដែលមានរបួសនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយរបួសជង្គង់ ខណៈ Marcel Sabitzer កំពុងតែជួបបញ្ហាជាមួយនឹងគ្រូបង្វឹករបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kobel; Ryerson, Hummels, Schlotterbeck, Bensebaini; Nmecha, Can, Brandt; Malen, Fullkrug, Adeyemi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៣-២
៣.ពត៌មានក្រុម Dortmund (ក្រុមភ្ញៀវ)
Kilian Fischer ត្រូវការវះកាត់ជង្គង់ ខណៈ Felix Lange មានរបួសកជើង។ Lukas Nmecha បានទទួលការវះកាត់ជង្គង់របស់គាត់ដូច្នេះមិនទាន់ចូលលេងបានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Maehle, Lacroix, Jenz, Rogerio; Svanberg, Arnold; Wimmer, Majer, Gerhardt; Wind
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤៊.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Dortmund ២: ១ Wolfburg
ប្រភព:sportskeeda &whoscored&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



