Close
Featured-Image
ទីបំផុត ! អតីតគ្រូបង្វឹក Bayern Munich ទទួលបានទំនុកចិត្តដឹកនាំជម្រើសជាតិមុនធ្វើម្ចាស់ផ្ទះព្រឹត្តការណ៏ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មាន​វ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមក​ដឹកនាំ​នៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។
Julian Nagelsmann appointed Germany boss after Hansi Flick exit - Metro TV  Online
អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើង​មានការប្រកួតជើងឯកអឺរ៉ុបនៅ​ក្នុង​ប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ ហើយយើង​នឹង​រួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ​។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Julian Nagelsmann set to launch tenure as Germany's coach with extensive US  tour - Pulse Sports Nigeria

ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ ខែតុលា មុនពេលជួបជាមួយម៉ិកស៊ិកនៅទីក្រុង Philadelphia បីថ្ងៃក្រោយមក។

ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930