Close
Featured-Image
Prediction: ក្រុមភ្ញៀវ Celta Vigo សុំត្រឹមចែកពិន្ទុជាមួយក្រុមការពារតំណែងជើងឯក La Liga បានដែរទេ?
ទំហំអក្សរ
តូច
ធំ

Barcelona ​មាន​បំណង​ចង់ស្វែងរក​ជ័យជម្នះ​ជា​លើក​ទី​ប្រាំមួយ​ជាប់​គ្នា​​គ្រប់​ក្របខណ្ឌប្រកួត​ទាំង​អស់​នៅ​ពេល​ពួក​គេ​បន្ត​យុទ្ធនាការ La Liga នៅ​ផ្ទះនាទឹកដី Camp Nou ដើម្បី​ទទួលក្រុម Celta Vigo នៅ​រាត្រី​ថ្ងៃ​សៅរ៍វេលាម៉ោង១១និង៣០នាទីយប់។ក្រុមរបស់លោក Xavi ទទួលបាន ១៣ ពិន្ទុពីការប្រកួត ៥ ប្រកួតដំបូង(ឈ្នះ៤ស្មើ១នៅ La Liga)នៃលីករដូវកាលថ្ មីដើម្បីឈរនៅលេខ ២ ក្នុងតារាងដោយមានពីរ​ពិន្ទុតាមពី​ក្រោយ​ក្រុមកំពូលតារាង Real Madrid ខណៈពេលដែល Celta Vigo ឈរនៅលេខរៀងទី ១៦ដោយ រកបានត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះ​ពីការ​ប្រកួត​បើកឆាក​ចំនួន ៥ដង(ចាញ់៣ដងស្មើ១និងឈ្នះ១នៅ La Liga)។
១.ប្រវត្តិជួបគ្នា ៥ដងចុងក្រោយគឺ Barcelona ឈ្នះ២ ខណៈ Celta Vigo ឈ្នះ២​ និងស្មើ១។ ហើយការប្រកួតចុងក្រោយ​Celta Vigo ផ្តួល Barcelona ក្នុងផ្ទះខ្លួនឯងនាថ្ងៃទី៤មិថុនា ២០២៣នេះ ក្នុងលទ្ធផល ២ទល់និង១។
Celta Vigo vs Barcelona, La Liga: Final Score 2-1, Barça finish season with tough defeat on the road - Barca Blaugranes
២.ពត៌មានកីឡាករ Barcelona(ម្ចាស់ផ្ទះ)
Gavi ត្រៀមចូលលេងជម្រើស១១នាក់ដំបូងបន្ត ក្រោយលេងទល់និង Betis និង Royal Antwerp ក្នុង​ចន្លោះ​ពេល​មួយ​សប្តាហ៍។Joao Felix នឹងរក្សាតំណែងរបស់គាត់ ដោយបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងពីរប្រកួតដំបូងរបស់គាត់សម្រាប់ក្លឹប។Ferran Torres អាចចាប់ផ្តើមជំនួស​Raphinha ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ter Stegen; Cancelo, Kounde, Christensen, Balde; Gundogan, F de Jong, Gavi; Torres, Lewandowski,
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Celta Vigo 2-1 Barcelona: Veiga brace downs LaLiga champions on final day
៣.ពត៌មានកីឡាករ Celta Vigo (ក្រុមភ្ញៀវ)
Celta ស្វាគមន៏កាត្រៀមវិលត្រលប់របស់ scar Mingueza និង Manu Sanchez ជាខ្សែការពារស្លាបរបស់ពួកគេខណៈ Carles Perez និង Franco Cervi នៅតែរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Villar; U Nunez, Starfelt, Dominguez; Mingueza, Beltran, De la Torre, Ristic; Douvikas, Aspas, Bamba
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៤.លទ្ធផលទស្សន័ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ២:០ Celta Vigo

ប្រភព:whoscored&sportsmole&90min

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930