Close
Featured-Image
Prediction: ម្ចាស់ផ្ទះ Burnley ស្រេកឃ្លានជ័យជំនះលើកដំបូង ប៉ុន្តែត្រូវប្រឈម Man.Utd ធ្លាប់ផ្តួលពួកគេ ៧ លើកក្នុងផ្ទះ
ទំហំអក្សរ
តូច
ធំ

ក្រុម Burnley ក្រោមការដឹកនាំរបស់គ្រូ​បង្វឹកដែលជាវីរបុរស Man.City លោក Vicent Kompany និងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន Turf Moor ទទួលក្រុមភ្ញៀវបិសាច ក្រហម Man.Utd សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ទី ២២ កញ្ញា ២០២៣ខានស្អែកនេះ។សម្រាប់​ក្រុមទាំងពីរ​មាន​លទ្ធផល​មិនជាល្អជាងគ្នានោះទេ ខណៈ Burnley បានត្រឹមតែស្មើ Nottingham Forest ១ទល់និង១កាលពីសប្តាហ៏មុន ខណៈ Man.Utd បានចាញ់ Brighton ក្នុងលទ្ធផល ៣ ទល់និង១ក្នុងទឹកដីខ្លួនឯង។ ៤ប្រកួតចុងក្រោយនៅ EPL គឺ Burnley ចាញ់៣ និងស្មើ១ ខណៈ Man.Utdគ្រាន់បើជាងបន្តិចគឺឈ្នះ២ចាញ់៣។
១.ប្រវត្តិធ្លាប់ជួបគ្នា: Burnley បានឈ្នះតែមួយប្រកួតក្នុងចំណោម ១៥ ប្រកួតចុងក្រោយទល់ Man. United ក្នុងក្របខ័ណ្ឌ Premier League ដោយជ័យជម្នះតែមួយគត់របស់ពួកគេនៅOld Trafford ក្នុងឆ្នាំ ២០២០ ។ ទោះយ៉ាងណាបន្ទាប់ពីបរាជ័យ ១-០ នៅលើទឹកដី Turf Moor ក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ ២០០៩ ក្រុម Man.United មិនស្គាល់ចាញ់សោះក្នុងការប្រកួត ៧ លើកចុងក្រោយរបស់ពួកគេក្រៅផ្ទះ​ជាមួយនឹងម្ចាស់ផ្ទះ Burnley ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United 0-2 Burnley result: New low exposes a squad in crisis | London Evening Standard | Evening Standard
២.ពត៌មានកីឡាករក្រុមBurnley(ម្ចាស់ផ្ទះ)
Lyle Foster ជាប់បម្រាម៣ប្រកួតខណៈនេះជាលើកដំបូងក្រោយត្រូវបានបណ្តេញចេញពេលប្រកួតជាមួយ Nottingham Forest ។ទោះយ៉ាងណាលោក Vincent Kompany នឹងគ្មានវត្តមានកីឡាករ Michael Obafemi, Darko Churlinov និង Hjalmar Ekdal ខណៈដែល Vitinha នៅរង់ចាំការពិនិត្យលើកចុងក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Trafford; Roberts, Al-Dakhil, O’Shea, Taylor; Cullen, Brownhill; Zaroury, Ramsey, Koleosho; Amdouni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

We should have scored first with the amount of chances we had: Daniel James post loss to Burnley - The Statesman
៣.ពត៌មានកីឡាករក្រុមMan.Utd(ភ្ញៀវ)
កីឡាករ Raphael Varane និង Mason Mount អាចនឹងត្រលប់មកជួយក្រុមវិញ ខណៈ Sofyan Amrabat អាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប។Tyrell Malacia, Amad Diallo, Luke Shaw និង Aaron Wan-Bissaka នៅតែអវត្តមានដោយសាររបួស ខណៈ Harry Maguire នៅមិនទាន់ប្រាកដក្រោយរងរបួសសាច់ដុំពេលប្រកួត Champions League ពាក់កណ្តាលសប្តាហ៍ជាមួយម្ចាស់ផ្ទះ Bayern Munich ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Varane, Martinez, Reguilon; Casemiro, McTominay; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលព្យាករណ៏សម្រាប់ការប្រកួតគូនេះគឺ Burnley ១ : ២ Man.Utd

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930