
(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ប៊ិះនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Rodrygo ក្នុងតម្លៃត្រឹមតែ ៣លានអឺរ៉ូ នៅអំឡុងឆ្នាំ២០១៧ មុនពេល Real Madrid ទិញកីឡាកររូបនេះពីក្លឹបប្រេស៊ីល Santos ។ CIES Football Observatory បានប៉ាន់ប្រមាណតម្លៃផ្ទេររបស់ Rodrygo ប្រមាណជិត ២០០លានអឺរ៉ូ ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានតម្លៃថ្លៃបំផុតទី៤ នៅលើពិភពលោក។ ក្លឹប Liverpool កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid កីឡាករ Rodrygo ឲ្យមកជំនួសកន្លែងរបស់ Salah ប្រសិនបើគាត់ចាកចេញក្នុងខែមករាខាងមុខ នេះបើយោងតាមគេហទំព័រ Fichajes។
រំលឹកដែរថា Real Madrid ទំនងមិនបណ្តោយឲ្យកីឡាករវ័យ២២ឆ្នាំរូបនេះ ចាកចេញឡើយ ក៏ព្រោះតែគ្រាប់ពេជ្រមា្នក់នេះជាដៃគូដ៏មានសក្កានុពលជាមួយ Vinicios Jr ខណៈខ្សែប្រយុទ្ធស្លាបទាំងពីរ កំពុងទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព៖ sportbible.com

(បរទេស)៖ ក្លឹប Santos FC ដែលជាអតីតក្លឹបរបស់វីរបុរសប្រេស៊ីល Pele ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Serie A ដែលជាក្របខ័ណ្ឌកំពូលរបស់ប្រទេសប្រេស៊ីលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ១១១ ឆ្នាំ ក្រោយបរាជ័យក្នុងផ្ទះខ្លួនឯង ២-១ ដោយក្រុម Fortaleza ក្នុងការប្រកួតលីកចុងក្រោយនៃរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Ten Hag ដាក់ឈ្មោះកីឡាករឆ្នើម ៣ រូបដែលនឹងត្រូវលក់នៅទីផ្សារដោះដូរខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ ការកាត់ចេញនេះ បានធ្វើឲ្យអ្នកគាំទ្រក្លឹបបានសម្រុកប្រមូលផ្តុំគ្នាបង្កចលាចលដុតរថយន្តក្រុង និងសូម្បីតែអគារដែលនៅខាងក្រៅកីឡដ្ឋានគឺត្រូវបានដុតបំផ្លាញ៕ ប្រភព៖ BBC & The Guardian



