
ក្លឹបយក្សអាឡឺម៉ង់ Bayern Munich និងត្រូវបើកទ្វារទទួលក្រុមភ្ញៀវ Manchester United នាកីឡដ្ឋាន Allianz Arena សម្រាប់ការប្រកួតបើកឆាកពូល A របស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។ ម្ចាស់ផ្ទះ Bayern Munich ធ្លាប់ឈ្នះពាន UCL ៦ដង ខណៈ Bayern Munich ធ្លាប់ឈ្នះ ៦ដងខណៈក្រុមទាំងពីរបានជួបគ្នាចុងក្រោយក្នុងការប្រកួតប្រកួតប្រជែងកាលពី ៩ ឆ្នាំមុន ហើយ Bayern Munich បានផ្តួល Man.Utd ៣ ទល់និង១ ក្នុងការប្រកួតជើងទីពីរវគ្គ ១/៤ ផ្តាច់ព្រ័តនៅឆ្នាំ២០១៤ ទោះយ៉ាងណាពួកគេធ្លាប់ជួបគ្នាវគ្គជម្រុះក្នុងពូលដូច្នេះកាលពីឆ្នាំ២០០១ឯណោះ។
សម្រាប់ Bayern Munich ធ្វើបានល្អគួរអោយចាប់អារម្មណ៏ដោយឈ្នះ៤ស្មើ១ចាញ់១ ខណៈ
១.ប្រវត្តិជួបគ្នាកន្លងមក ១១ដងនៅ UCL គឺ Bayern Munich ឈ្នះ ៤ និង Man.Utd ឈ្នះ២ និងស្មើគ្នា៥ដង
២.ពត៌មានកីឡាករក្រុម Bayern Munich(ម្ចាស់ផ្ទះ)
Tarek Buchmann, Raphael Guerreiro និង Manuel Neuer កាន់តែកៀកក្នុងការវិលត្រលប់មកវិញសម្រាប់លោកThomas Tuchel ប៉ុន្តែនឹងខកខានការប្រកួតនេះ។
Kingsley Coman នៅតែអវត្តមានដោយសាររបួសសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Mazraoui, Upamecano, Kim, Davies; Laimer, Goretzka; Sane, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានកីឡាករក្រុម Man.Utd(ក្រុមភ្ញៀវ)
លោកErik ten Hag នៅតែគ្មានវត្តមានកីឡាករសំខាន់មួយចំនួនខណៈ Luke Shaw និង Mason Mount ខិតជិតវិលត្រឡប់មកជួយក្រុមវិញ។
រីឯខ្សែបម្រើ Sofyan Amrabat អាចនឹងបង្ហាញខ្លួនជាលើកដំបូងក្រោយឆ្លងកាត់ការវាយតម្លៃកាយសម្បទា។
ទោះយ៉ាងណា Aaron Wan-Bissaka បន្តអវត្តមាន ១០ សប្តាហ៍ ដូច្នេះDiogo Dalot ត្រៀមចាប់ផ្តើមជាមួយ Sergio Reguilon នៅខាងឆ្វេង។
-ជម្រើស១១នាកដ់ំបូងអាចនិងចូលលេង Onana; Dalot, Lindelof, Martinez, Reguilon; Casemiro, Eriksen; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២:២ Man.Utd
ប្រភព:whoscored &sportsmole & sportskeeda

ក្រុមអ្នកមានបុណ្យ Barcelona អាចប្រឈមនឹងបញ្ហាជាមួយ LaLiga ជុំវិញការចុះឈ្មោះកីឡាករចំណូលថ្មី Marcus Rashford នៅរដូវក្តៅនេះ។គួររំលឹកថាម្ចាស់ជើងឯក LaLiga បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីផ្ទេរយក Rashford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៍នៅឆ្នាំ2026មានតម្លៃចន្លោះពី30ទៅ35លានយូរ៉ូ។មានន័យថាការចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប-ឆ្វេងក្រុមតោកំណាចអង់គ្លេសអាចនឹងត្រូវប្រកាសនៅថ្ងៃពុធនេះយ៉ាងយូរបំផុត។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Goal បានចុះផ្សាយថាៈ Barcelona នឹងមិនអាចចុះឈ្មោះកីឡាករ Man.Utd គឺ Rashford ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងរួមរឹតលើស្ថានភាពជាក់ស្តែងរបស់ពួកគេ បើទោះបីជាក្រុមបានឈ្នះពាន La liga កាលពីរដូវកាលចាស់ក៏ដោយ។យ៉ាងណាម៉ិញនៅក្នុងកិច្ចសន្យាបានបញ្ជាក់ផងដែរថាប្រសិនជា Barcelona មិនអាចផ្ទេរយក Rashford ជាអចិន្រៃ្តយ៍បានទេ នោះពួកគេនិងត្រូវបង់ប្រាក់ដល់ Man.Utd លើការពិន័យចំនួន៥លានយូរ៉ូផងដែរ។ Rashford ក៏បានទទួលយល់ព្រមលើការកាត់ប្រាក់ខែចំនួន ២៥ភាគរយផងដែរជុំវិញការផ្ទេរមកទឹកដី Catalan។ការពិតពួកគេបានបង្វែរគោលដៅទៅរក Rashford បន្ទាប់ពីបរាជ័យក្នុងការនាំយក Nico Williams […]


