Close
Close
Ads: 88BOL
Messi ខកខានរកគ្រាប់បាល់លើកដំបូងទោះព្យាយាមស៊ុត ៧ដង ពេលប្រកួតស្មើ Nashville SC (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Lionel Messi បានបរាជ័យក្នុងការស៊ុតបញ្ចូលទីលើកដំបូងខណៈ Inter Miami បានត្រឹមប្រកួតស្មើក្នុងលទ្ធផល 0-0 ជាមួយ Nashville SC ក្នុងការប្រកួតលីកកំពូល Major League Soccer អាមេរិកពៅលគឺជាលើកទី 9 ប្រកួតរបស់ក្លឹបក្នុងការប្រកួតទាំងអស់។លទ្ធផលនេះមានន័យថា Miami បរាជ័យក្នុងការរកគ្រាប់បាល់ជាលើកទី១០ជាប់គ្នា និងជាលើកដំបូងចាប់តាំងពី Messi បានផ្ទេរមកពី PSG កាលពីខែកក្កដា។


គួរកត់សម្គាល់ថាកីឡាករវ័យ ៣៦ ឆ្នាំបានព្យាយាមស៊ុតចំនួន ៧ ដងក្នុងការប្រកួតនេះប៉ុន្តែមិនទទួលបានលទ្ធផលនោះទេបើទោះបីជា Messi រកបាន១១ គ្រាប់ក្នុង ៩ ប្រកួតគិតចាប់តាំងពីចុះហត្ថលេខាក្នុងខែកក្កដាកន្លងមក។លទ្ធផលស្មើគ្នានេះមានន័យថាបានបន្សល់ទុក១៧ ពិន្ទុអោយ Miami នៅខាងក្រៅកន្លែងប្រកួតវគ្គជម្រុះដោយស្វ័យប្រវត្តិ MLS ជាមួយនឹងការប្រកួត ១០ដង ដែលនៅសល់។ដូច្នេះក្លឹបដែលមានមូលដ្ឋាននៅរដ្ឋ Florida ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ឈរនៅលេខរៀងទី ១៤ ក្នុងចំណោម ១៥ ក្រុមនៅក្នុង Eastern Conference ដោយមាន ២២ ពិន្ទុពី ២៤ ប្រកួត។
គួររំលឹកថា Messi បាន​ជួយ​ក្លឹប​ថ្មី​របស់​គាត់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​ពេល​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​វគ្គ​ផ្តាច់ព្រ័ត្រ Leagues Cup លើ Nashville កាល​ពី​ដើម​ខែ​សីហា។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
Cristiano Ronaldo បន្តបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់២គ្រាប់ ខណៈ Al-Nassr ផ្តួល Al-Ahli (មានវិដេអូ)
featured image

កំពូលខ្សែប្រយុទ្ធស្លាបជើងចាស់ដ៏មានបទពិសោធន៏ Cristian Ronaldo នៅតែអាចបន្តរកគ្រាប់បាល់សម្រាប់ក្លឹប Al-Nassr ខណៈដែលរូបគេមានឪកាសជួយអោយ ក្រុម​ម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនពីការបញ្ជូនបាល់ដ៏ល្អរបស់មិត្តរួមក្រុម Sadio Mane នៅត្រឺមនាទីទី៤ និងរកបានគ្រាប់បាល់បន្ថែមគ្រាប់ទី២នៅនាទីទី៥២។ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រម្សិលមិញនេះនៅកីឡដ្ឋាន Al-Awwal Park ក្នុងការប្រកួតដែលពួកគេបានផ្តួលក្រុមភ្ញឿវ Al-Ahli ក្នុងលទ្ធផល ៤ទល់និង៣។Cristiano Ronaldo បច្ចុប្បន្នមានវ័័យ ៣៨ ឆ្នាំ បានចូលរួមលេង​នៅលីគ​អារ៉ាប៊ី​សាអូ​ឌីត ក្រោយចាកចេញពី Man. United កាលពីខែវិច្ឆិកាឆ្នាំមុន។Al-Nassr បច្ចុប្បន្នឈរនៅលេខរៀងទី៥ ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈ Al-Ahli ឈរនៅលេខរៀង ទី៦ក្នុងតារាង។ ប្រភព:Besoccer វីដេអូ: អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: ក្រោយធ្លាក់ទម្រង់លេង ! AC.Milan ចង់ផ្តួល Verona ដើម្បីកសាងទំនុកចិត្តជាមួយអ្នកគាំទ្រឡើងវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
No posts
  • Sponsor By 88BoL