Close
Featured-Image
Messi ខកខានរកគ្រាប់បាល់លើកដំបូងទោះព្យាយាមស៊ុត ៧ដង ពេលប្រកួតស្មើ Nashville SC (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Lionel Messi បានបរាជ័យក្នុងការស៊ុតបញ្ចូលទីលើកដំបូងខណៈ Inter Miami បានត្រឹមប្រកួតស្មើក្នុងលទ្ធផល 0-0 ជាមួយ Nashville SC ក្នុងការប្រកួតលីកកំពូល Major League Soccer អាមេរិកពៅលគឺជាលើកទី 9 ប្រកួតរបស់ក្លឹបក្នុងការប្រកួតទាំងអស់។លទ្ធផលនេះមានន័យថា Miami បរាជ័យក្នុងការរកគ្រាប់បាល់ជាលើកទី១០ជាប់គ្នា និងជាលើកដំបូងចាប់តាំងពី Messi បានផ្ទេរមកពី PSG កាលពីខែកក្កដា។


គួរកត់សម្គាល់ថាកីឡាករវ័យ ៣៦ ឆ្នាំបានព្យាយាមស៊ុតចំនួន ៧ ដងក្នុងការប្រកួតនេះប៉ុន្តែមិនទទួលបានលទ្ធផលនោះទេបើទោះបីជា Messi រកបាន១១ គ្រាប់ក្នុង ៩ ប្រកួតគិតចាប់តាំងពីចុះហត្ថលេខាក្នុងខែកក្កដាកន្លងមក។លទ្ធផលស្មើគ្នានេះមានន័យថាបានបន្សល់ទុក១៧ ពិន្ទុអោយ Miami នៅខាងក្រៅកន្លែងប្រកួតវគ្គជម្រុះដោយស្វ័យប្រវត្តិ MLS ជាមួយនឹងការប្រកួត ១០ដង ដែលនៅសល់។ដូច្នេះក្លឹបដែលមានមូលដ្ឋាននៅរដ្ឋ Florida ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ឈរនៅលេខរៀងទី ១៤ ក្នុងចំណោម ១៥ ក្រុមនៅក្នុង Eastern Conference ដោយមាន ២២ ពិន្ទុពី ២៤ ប្រកួត។
គួររំលឹកថា Messi បាន​ជួយ​ក្លឹប​ថ្មី​របស់​គាត់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​ពេល​ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​វគ្គ​ផ្តាច់ព្រ័ត្រ Leagues Cup លើ Nashville កាល​ពី​ដើម​ខែ​សីហា។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ)
featured image

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo […]

ចុចអានបន្ត
No posts