Close
Sponsor ads Featured-Image
អតីតកាពីតែនក្លឹបយក្សអង់គ្លេស ២រូប ត្រូវបានក្រុមជម្រើសជាតិកោះហៅវគ្គជម្រុះ Euro ២០២៤
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានរួមបញ្ចូលអតីតប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson និង អតីតប្រធានក្រុមបិសាចក្រហម Harry Maguire នៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ឹ២០២៤ នៅខែកញ្ញាជាមួយអ៊ុយក្រែន និងស្កុតឡែន។ខ្សែបម្រើ Henderson វ័យ ៣៣ឆ្នាំត្រូវបានជ្រើសរើសបន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Al-Ettifaq អារ៉ាប៊ីសាអូឌីតក្នុងខែកក្កដាស្របពេលខ្សែការពារកណ្តាល Maguire នៅតែមានឪកាសចូលលេងទោះ​បីមិន​បាន​បង្ហាញពេលវេលាចូលលេងទៀងទាត់ក្នុងក្រុម Man United និងមានទំនាក់ទំនងផ្លាស់ចេញពីទឹកដី Old Trafford នៅរដូវកាលនេះក៏ដោយ។


អង់គ្លេសប្រកួតជាមួយអ៊ុយក្រែនក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី ៩ ខែកញ្ញា នៅប្រទេសប៉ូឡូញ និងស្កុតឡែនក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ១២ ខែកញ្ញា។ក្រោពីកីឡាករទាំងពីរនៅមាន ខ្សែការពារ Eddie Nketiah របស់ Arsenal និងខ្សែការពារកណ្តាល Chelsea កីឡាករ Levi Colw នឹងទទួលបានការកោះហៅជាលើកដំបូងរបស់ពួកគេសម្រាប់ក្រុមអង់គ្លេស។ផ្ទុយទៅវិញខ្សែ​ប្រយុទ្ធ Raheem Sterling របស់ Chelsea បាន​អវត្តមាន​ជា​ថ្មី​ម្តង​ទៀត និងជាលើកទីពីរ​។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង