

(អង់គ្លេស)៖ ក្លឹប Monaco បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Folarin Balogun ពីកាំភ្លើងធំ Arsenal ក្នុងតម្លៃ ៣៥លានផោន ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ ខ្សែប្រយុទ្ធអាមេរិកវ័យ ២២ឆ្នាំរូបនេះ បានត្រលប់ទៅប្រទេសបារាំងវិញបន្ទាប់ពីស៊ុតបញ្ចូលទីបាន ២២គ្រាប់ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្រុម Reims កាលពីរដូវកាលមុន។ Balogun មិនមានវត្តមានសម្រាប់ក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League នៅដើមរដូវកាលនេះទេ បើទោះបីជាខ្សែប្រយុទ្ធជម្រើសដំបូង Gabriel Jesus ត្រូវបានអវត្តមានពីរបួសក៏ដោយ។ Balogun បានកើតនៅទីក្រុងញូវយ៉កហើយផ្លាស់ទៅទីក្រុងឡុងដ៍នៅពេលគាត់នៅក្មេង ដោយបានឆ្លងកាត់ប្រព័ន្ធថ្នាលយុវជនរបស់ Arsenal ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លឹប Arsenal បាននិយាយថា «យើងសូមអរគុណដល់ Folarin Balogun សម្រាប់ការរួមចំណែករបស់គាត់ចំពោះក្រុម Arsenal តាមរយៈចូលរួមក្នុងក្រុមដំបូងរបស់យើង ហើយសូមជូនពរគាត់ (Balogun) ឱ្យមានសុខភាពល្អ និងសុភមង្គលនៅក្នុងជំពូកថ្មីនៅ Monaco»៕
ទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


