Close
Sponsor ads Featured-Image
Monaco នាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់ពី Arsenal ក្នុងតម្លៃ៣៥លានផោន លើកុងត្រា៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹប Monaco បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Folarin Balogun ពីកាំភ្លើងធំ Arsenal ក្នុងតម្លៃ ៣៥លានផោន ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ ខ្សែប្រយុទ្ធអាមេរិកវ័យ ២២ឆ្នាំរូបនេះ បានត្រលប់ទៅប្រទេសបារាំងវិញបន្ទាប់ពីស៊ុតបញ្ចូលទីបាន ២២គ្រាប់ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្រុម Reims កាលពីរដូវកាលមុន។ Balogun មិនមានវត្តមានសម្រាប់ក្រុម Arsenal ក្នុងក្របខ័ណ្ឌ Premier League នៅដើមរដូវកាលនេះទេ បើទោះបីជាខ្សែប្រយុទ្ធជម្រើសដំបូង Gabriel Jesus ត្រូវបានអវត្តមានពីរបួសក៏ដោយ។ Balogun បានកើតនៅទីក្រុងញូវយ៉កហើយផ្លាស់ទៅទីក្រុងឡុងដ៍នៅពេលគាត់នៅក្មេង ដោយបានឆ្លងកាត់ប្រព័ន្ធថ្នាលយុវជនរបស់ Arsenal ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Are Arsenal making a Mistake by Selling Folarin Balogun?

ads

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លឹប Arsenal បាននិយាយថា «យើងសូមអរគុណដល់ Folarin Balogun សម្រាប់ការរួមចំណែករបស់គាត់ចំពោះក្រុម Arsenal តាមរយៈចូលរួមក្នុងក្រុមដំបូងរបស់យើង ហើយសូមជូនពរគាត់ (Balogun) ឱ្យមានសុខភាពល្អ និងសុភមង្គលនៅក្នុងជំពូកថ្មីនៅ Monaco»

Arsenal fans are unhappy with the sale of Folarin Balogun - Just Arsenal  News

ទស្សនានូវវីដេអូខាងក្រោម៖

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង