

អ្នកស្នងតំណែងរបស់ Messi ហាក់ធ្លាក់កូដ ខណៈបច្ចុប្បន្នផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ Spur
ទំហំអក្សរ
តូច
ធំ
បរទេស៖ មាន់ក្នាយមាស Tottenham Hotspur បានបើកការចរចារជាមួយនឹងក្លឹប FC Barcelona អំពីលទ្ធភាពក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមលេខ១០គឺ Ansu Fati ។ Ansu Fati ត្រូវបានអ្នកគាំទ្ររបស់ក្លឹប FC Barcelona ចាត់ទុកថា ជាអ្នកស្នងតំណែងរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្រោយក្លឹប Barcelona មិនបន្តកុងត្រា និងអនុញ្ញាតឲ្យរូបគេផ្ទេរទៅ PSG កាលពីឆ្នាំ២០២១ ។ យ៉ាងណាមិញ Ansu Fati នៅ Camp Nou ហាក់បីមិនសូវរលូនដូចការរំពឹងទុកឡើយ ក្រោយជាសះស្បើយពីរបួស ខណៈបច្ចុប្បន្នរូបគេហាក់បីមិនបានស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Xavi ។ បច្ចុប្បន្នក្លឹប Tottenham Hotspur បានកំណត់អត្តសញ្ញាណកីឡាកររូបនេះជាបេក្ខជនឈានមុខមួយ ដើម្បីជំនួសកន្លែងរបស់ Harry Kane ដែលទើបតែបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Bayern Munich ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង

1 week ago .
123 Views
Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League

2 weeks ago .
208 Views
ទឹកលុយ ឬទឹកចិត្ត! កីឡាករ Barca ម្នាក់ត្រូវបានក្លឹបអារ៉ាប់ចែចូវនូវលុយធំ«៥១លានអឺរ៉ូ»ក្នុង១ឆ្នាំ

2 weeks ago .
293 Views
នោះវីវរហើយ! ក្រោយគ្រូ Spurs ចែកផ្លូវ«កុងត្រាតារាឆ្នើមម្នាក់»ស្ថិតក្នុងភាពមិនច្បាស់លាស់

2 months ago .
282 Views
ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou