
អ្នកស្នងតំណែងរបស់ Messi ហាក់ធ្លាក់កូដ ខណៈបច្ចុប្បន្នផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ Spur
ទំហំអក្សរ
តូច
ធំ
បរទេស៖ មាន់ក្នាយមាស Tottenham Hotspur បានបើកការចរចារជាមួយនឹងក្លឹប FC Barcelona អំពីលទ្ធភាពក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមលេខ១០គឺ Ansu Fati ។ Ansu Fati ត្រូវបានអ្នកគាំទ្ររបស់ក្លឹប FC Barcelona ចាត់ទុកថា ជាអ្នកស្នងតំណែងរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្រោយក្លឹប Barcelona មិនបន្តកុងត្រា និងអនុញ្ញាតឲ្យរូបគេផ្ទេរទៅ PSG កាលពីឆ្នាំ២០២១ ។ យ៉ាងណាមិញ Ansu Fati នៅ Camp Nou ហាក់បីមិនសូវរលូនដូចការរំពឹងទុកឡើយ ក្រោយជាសះស្បើយពីរបួស ខណៈបច្ចុប្បន្នរូបគេហាក់បីមិនបានស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Xavi ។ បច្ចុប្បន្នក្លឹប Tottenham Hotspur បានកំណត់អត្តសញ្ញាណកីឡាកររូបនេះជាបេក្ខជនឈានមុខមួយ ដើម្បីជំនួសកន្លែងរបស់ Harry Kane ដែលទើបតែបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Bayern Munich ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអត្ថបទទាក់ទង

2 weeks ago .
442 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា

3 weeks ago .
2.5K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG

2 months ago .
350 Views
Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ)