Brighton នាំយកខ្សែបម្រើវ័យជំទង់ពីក្លឹបបារាំងម្នាក់ ក្នុងតម្លៃផ្ទេរ២៧លានអឺរ៉ូ លើកុងត្រា៥ឆ្នាំ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមប្រភព BBC ចុះផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្លឹប Brighton បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិកាមេរូន Carlos Baleba ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំ ក្នុងតម្លៃ ២៧លានអឺរ៉ូ ឬស្មើនឹង ២៣.២លានផោន ពីក្លឹប Lille របស់បារាំង។ កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទើបតែបង្ហាញខ្លួនលើកដំបូងនៅក្លឹប Lille កាលពី ១២ខែមុន ប៉ុន្តែបានបង្កើតកេរ្តិ៍ឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍ដល់អ្នកគាំទ្រ។ Baleba នឹងបំពេញចន្លោះ ដែលបន្សល់ទុកដោយខ្សែបម្រើសញ្ជាតិអេក្វាឌ័រ Moises Caicedo ដែលបានចូលរួមជាមួយ Chelsea ពី Brighton ក្នុងតម្លៃបំបែកឯតទគ្គកម្មអង់គ្លេស ១១៥លានផោន។ Baleba បានបង្ហាញខ្លួន ១៩ប្រកួតសម្រាប់ក្រុម Lille កាលពីរដូវកាលមុន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- លោក Roberto de Zerbi បាននិយាយថា «គាត់នឹងក្លាយជាអនាគតរបស់ក្លឹប»។
- គាត់បានបន្ថែមទៀតថា «Carlos Baleba គឺជាកីឡាករដ៏ល្អម្នាក់។ គាត់នៅក្មេង ប៉ុន្តែជាកីឡាករជាក់លាក់ច្បាស់លាស់សម្រាប់ទម្រង់លេងរបស់ពួកយើង»៕

សូមទស្សនានូវវីដេអូខាងក្រោម៖
អត្ថបទទាក់ទង
3 months ago .
218 Views
Villarreal បំបាក់ស្វាគមន៍ក្រុមភ្ញៀវ Girona ៥:០ ឈរកំពូលតារាង Laliga បណ្តោះអាសន្ន (មានវីដេអូ)
3 months ago .
261 Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
3 months ago .
289 Views
Real Madrid លេងស្ទើរបត់តារាង! តែបែរមកឈ្នះបាល់ប៉េណាល់ទីរបស់ Mbappe ទៅវិញ (មានវីដេអូ)
4 months ago .
486 Views
ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ)
