

ក្រុមបិសាចក្រហម Man. United បានធ្វើការដាក់សំណើរជាផ្លូវការទៅកាន់ក្រុមតោខៀវ Chelsea ជុំវិញការខ្ចីជើងកីឡាករ Marc Cucurella យោងតាមគេហទំព័រ The Athleticបានចុះផ្សាយ ស្របពេលក្លឹប និង សាម៉ីកីឡាករកំពុងបង្កើនការងារផ្ទេរទៅកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករ និងបិទនៅថ្ងៃសុក្រសប្តាហ៏នេះ។
កីឡាករសញ្ជាតិអេស្បាញរូបនេះសម្លឹងចង់ចូលលេងជម្រើស១១នាក់ដំបូងបន្ទាប់ពី ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Luke Shaw បានរងរបួស ជួនពេលគ្នាជាមួយខ្សែការពារវ័យក្មេងសញ្ជាតិហូឡង់ Tyrell Malacia ក៏កំពុងសម្រាកព្យាបាលរបួសផងដែរ។ ទោះយ៉ាងណានៅក្នុងសំណើរខ្ចីជើងសម្រាប់ក្រុមលោក Eritk Ten Hag មានជម្រើសបន្ថែមក្នុងការទិញយកអតីតកីឡាករ Brighton រូបនេះមករួមក្រុមផងដែរ។គួរកត់សម្គាល់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះមិនទាន់មានឪកាសចូលលេងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Mauricio Pochettino នៅឡើយទេ ខណៈខ្សែការពារអង់គ្លេស Ben Chilwell នៅតែជាកីឡាករដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនផ្តល់ទំនុកចិត្ត ។
ឆ្លើយតបបញ្ហានេះក្នុងសន្និសិទសារពត៌មាន មុនការប្រកួតពានរង្វាន់លំដាប់ទីបីអង់គ្លេស Carabao Cup ទល់នឹងក្លឹបមកពីលីកលំដាប់ទីពីរ Wimbledon នៅរាត្រីថ្ងៃពុធនេះអតីតគ្រូបង្វឹក Tottenham បានលើកឡើងថាៈ ខ្ញុំមិនអាចនិយាយអំពីការសន្មត់ ឬពាក្យចចាម អារ៉ាម បានទេ។ នៅពេលនេះមិនមានអ្វីផ្លាស់ប្តូរទេដូច្នេះខ្ញុំមិនអាចប្រាប់ខ្ញុំពីស្ថានភាពរបស់គាត់នៅពេលបច្ចុប្បន្ននេះបានដូចគ្នា ។
ប្រភព:Besoccer
វីដេអូ:


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



