Close
Featured-Image
កំលុងខ្សែការពារស្លាបឆ្វេងរបួសផ្ទួនគ្នា ! Man.Utd ដាក់សំណើរខ្ចីជើងខ្សែការពារសក់វែង Chelsea រូបនេះ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man. United បានធ្វើការដាក់សំណើរជាផ្លូវការទៅកាន់ក្រុមតោខៀវ Chelsea ជុំវិញការខ្ចីជើងកីឡាករ Marc Cucurella យោងតាមគេហទំព័រ The Athleticបានចុះផ្សាយ ស្របពេលក្លឹប និង សាម៉ីកីឡាករកំពុងបង្កើនការងារផ្ទេរទៅកាន់ទឹកដី Old Trafford មុនពេលទីផ្សារដោះដូរកីឡាករ និងបិទនៅថ្ងៃសុក្រសប្តាហ៏នេះ។

កីឡាករសញ្ជាតិអេស្បាញរូបនេះសម្លឹងចង់ចូលលេងជម្រើស១១នាក់ដំបូងបន្ទាប់ពី ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Luke Shaw បានរងរបួស ជួនពេលគ្នាជាមួយខ្សែការពារវ័យក្មេងសញ្ជាតិហូឡង់ Tyrell Malacia ក៏កំពុងសម្រាកព្យាបាលរបួសផងដែរ។ ទោះយ៉ាងណា​នៅក្នុងសំណើរ​ខ្ចីជើងសម្រាប់ក្រុមលោក Eritk Ten Hag មានជម្រើសបន្ថែមក្នុងការទិញយកអតីតកីឡាករ Brighton រូបនេះមករួមក្រុមផងដែរ។គួរកត់សម្គាល់ថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះមិនទាន់មានឪកាសចូលលេងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Mauricio Pochettino នៅឡើយទេ ខណៈខ្សែការពារអង់គ្លេស Ben Chilwell នៅតែជាកីឡាករដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនផ្តល់ទំនុកចិត្ត ។

ឆ្លើយតបបញ្ហានេះក្នុងសន្និសិទសារពត៌មាន មុនការប្រកួតពានរង្វាន់លំដាប់ទីបីអង់គ្លេស Carabao Cup ទល់នឹងក្លឹបមកពីលីកលំដាប់ទីពីរ Wimbledon នៅរាត្រីថ្ងៃពុធនេះអតីតគ្រូបង្វឹក Tottenham បានលើកឡើងថាៈ ខ្ញុំមិនអាចនិយាយអំពីការសន្មត់ ឬពាក្យចចាម អារ៉ាម បានទេ។ នៅពេលនេះមិនមានអ្វីផ្លាស់ប្តូរទេដូច្នេះខ្ញុំមិនអាចប្រាប់ខ្ញុំពីស្ថានភាពរបស់គាត់នៅពេលបច្ចុប្បន្ននេះបានដូចគ្នា
ប្រភព:Besoccer
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 36 19 8 9 67 43 +24 65
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 35 18 7 10 54 42 +12 61
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 36 2 6 28 25 82 -57 12
  • Sponsor by 88Bol