

វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានពិចារណាយ៉ាងច្បាស់លាស់ និង មានផែនការចូលនិវត្តន៏ពីអាជីពបាល់ទាត់ខណៈខ្សែបម្រើកណ្តាលរូបនេះអាចនិងបញ្ចប់អាជីពនៅវ័យត្រឹមតែ ៣២ឆ្នាំ ប៉ុណ្ណោះទោះបីជាបច្ចុប្បន្នមានក្លឹបចំនួន៦បង្ហាញការចាប់អារម្មណ៏។គួរបញ្ជាក់ថាកិច្ចសន្យារបស់អតីតកីឡាករ Lille រូបនេះជាមួយ Real Madrid បានឈានដល់ទីបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ក្រោយពីជួបប្រទះបញ្ហារបួស ដ៏រាំរៃជាមួយនិងកង្វះខាតពេលវេលាចូលលេងបានធ្វើអោយរូបមិនទទួលបានជោគជ័យជាមួយក្រុមនោះឡើយ។ ។
មានន័យថាទោះបីជាបានឈ្នះពានកិត្តិយសសម្រាប់ក្រុម ប៉ុន្តែកីឡាករដែលមានបញ្ចេកទេសញ៉ាកបាល់ និង បណ្តើរបាល់ជើងឆ្វេងនិងស្តាំដ៏ល្អសញ្ជាតិបែលហ្ស៊ិករូបនេះបានចំណាយពេល៤រដូវកាលនៅទឹកដី Santiago Bernabeu មិនអាចសាងកេរ្ត៏ឈ្មោះល្បីល្បាញ ដូចដែលរូបគេ ធ្លាប់ជួយអោយ Chelsea ឈ្នះពាន Premier League និង Champion League ជាមួយកំនត់ត្រាស៊ុតបញ្ចូលទីបាន ១១០គ្រាប់ និង Assist ៧៦ប្រកួតក្រោយបង្ហាញខ្លួនបាន ៣៥២ប្រកួត។ ជាមួយក្រុមជម្រើសជាតិក៏ Hazard ទទួលបានជោគជ័យផងដែរ ក្រោយជួយអោយពួក គេទទួលបានចំណាត់ថ្នាក់លេខ៣ ព្រឹត្តការណ៏ World Cup ២០១៨ ដោយមានកំនត់ត្រាស៊ុតបញ្ចូលទីបាន៣៣គ្រាប់ បន្ទាប់ពីបង្ហាញខ្លួនបាន ១២៦ប្រកួត។
ប្រភព:Besoccer
វីដេអូ: Eden Hazard ជាមួយ Real Madrid
វីដេអូ: Eden Hazard ជាមួយ Chelsea


(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖



