
វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានពិចារណាយ៉ាងច្បាស់លាស់ និង មានផែនការចូលនិវត្តន៏ពីអាជីពបាល់ទាត់ខណៈខ្សែបម្រើកណ្តាលរូបនេះអាចនិងបញ្ចប់អាជីពនៅវ័យត្រឹមតែ ៣២ឆ្នាំ ប៉ុណ្ណោះទោះបីជាបច្ចុប្បន្នមានក្លឹបចំនួន៦បង្ហាញការចាប់អារម្មណ៏។គួរបញ្ជាក់ថាកិច្ចសន្យារបស់អតីតកីឡាករ Lille រូបនេះជាមួយ Real Madrid បានឈានដល់ទីបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ក្រោយពីជួបប្រទះបញ្ហារបួស ដ៏រាំរៃជាមួយនិងកង្វះខាតពេលវេលាចូលលេងបានធ្វើអោយរូបមិនទទួលបានជោគជ័យជាមួយក្រុមនោះឡើយ។ ។
មានន័យថាទោះបីជាបានឈ្នះពានកិត្តិយសសម្រាប់ក្រុម ប៉ុន្តែកីឡាករដែលមានបញ្ចេកទេសញ៉ាកបាល់ និង បណ្តើរបាល់ជើងឆ្វេងនិងស្តាំដ៏ល្អសញ្ជាតិបែលហ្ស៊ិករូបនេះបានចំណាយពេល៤រដូវកាលនៅទឹកដី Santiago Bernabeu មិនអាចសាងកេរ្ត៏ឈ្មោះល្បីល្បាញ ដូចដែលរូបគេ ធ្លាប់ជួយអោយ Chelsea ឈ្នះពាន Premier League និង Champion League ជាមួយកំនត់ត្រាស៊ុតបញ្ចូលទីបាន ១១០គ្រាប់ និង Assist ៧៦ប្រកួតក្រោយបង្ហាញខ្លួនបាន ៣៥២ប្រកួត។ ជាមួយក្រុមជម្រើសជាតិក៏ Hazard ទទួលបានជោគជ័យផងដែរ ក្រោយជួយអោយពួក គេទទួលបានចំណាត់ថ្នាក់លេខ៣ ព្រឹត្តការណ៏ World Cup ២០១៨ ដោយមានកំនត់ត្រាស៊ុតបញ្ចូលទីបាន៣៣គ្រាប់ បន្ទាប់ពីបង្ហាញខ្លួនបាន ១២៦ប្រកួត។
ប្រភព:Besoccer
វីដេអូ: Eden Hazard ជាមួយ Real Madrid
វីដេអូ: Eden Hazard ជាមួយ Chelsea

បរទេសៈ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Liverpool គឺ Luis Diaz បានចេញមកឆ្លើយតបនឹងពាក្យចរចាមរាមដែលថា រូបគេអាចនឹងផ្ទេរទៅកាន់ក្រុម Barcelona ឬក៏លីកកំពូលអារ៉ាប់នៅទីផ្សារខាងមុខនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង TNT Sports ក្នុងប្រទេសមីសុីក Diaz បាននិយាយថា គាត់រីករាយជាមួយនឹងជីវិតនៅទឹកដី Anfield និងបន្តបេជ្ញារក្សាកេរ្តិ៍តំណែលជាច្រើនទៀតនៅ Liverpool។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep ថា៖«ជំនួបប៉ះ Aston Villa ប្រៀបដូចជាវគ្គផ្តាច់ព្រ័ត្រអ៊ីចឹង» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជារូបគេហាក់រៀងធ្លាក់ទម្រង់លេងកាលពីដើមរដូវកាលបន្តិចមែន ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយនេះរូបគេបានបង្ហាញសមត្ថភាពបានយ៉ាងល្អ និងតែងតែចំណែកមួយក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមជានិច្ច។ បច្ចុប្បន្នកិច្ចសន្យារបស់គេនៅសល់ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្នមិនទាន់មានការចរចារលើការបន្តកុងត្រាថ្មីនៅឡើយ ជាពិសេសមានការចាប់អារម្មណ៍ជាច្រើនពីក្លឹបដទៃទៀត។ Diaz ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងក្លឹប Barcelona ផងដែល ខណៈបច្ចុប្បន្នរូបគេកំពុងផ្តោតលើការជួយឲ្យក្រុម Liverpool ឈ្នះពានរង្វាន់ Premier League សារជាថ្មី៕



