ខ្សែបម្រើ Mathew Nunes និងត្រូវរកការពិន័យពីសំណាក់ក្លឹប Wolves បន្ទាប់ពីខ្សែបម្រើរូបនេះបានខកខានមកហ្វឹកហាត់ ដើម្បីដាក់សម្ពាធជម្រុញអោយក្លឹបអនុញ្ញាតិអោយរូបគេផ្លាស់ទៅកាន់ក្រុមមេឃខៀវ Man.City។ គួររំលឹកថាក្រុមនាំមុខកំពូលតារាង Premier League បានដេញថ្លៃ ៤៧ លានផោនសម្រាប់កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ ២៥ ឆ្នាំរូបនេះតែត្រូវបានបដិសេធកាលពីសប្តាហ៍មុន។ទោះជាយ៉ាងណាក៏ដោយ Wolves កំពុងរំពឹងថានឹងមានការផ្តល់ជូនប្រសើរឡើងមុនថ្ងៃផុតកំណត់នៃការផ្ទេលើកទី១នៅយប់ថ្ងៃសុក្រនេះ។
សម្រាប់ Nunes បានបង្ហាញចេតនាមិនមកហ្វឹកហាត់កាលពីថ្ងៃអាទិត្យ និងបន្តមកដល់ថ្ងៃចន្ទទៀតខណៈសកម្មភាពនេះមិនត្រូវបានផ្តល់ការអនុញ្ញាតពីគ្រូបង្វឹកលោក Gary O’Neil នោះទេ។ផ្ទុយទៅវិញ Wolves បានបង្ហើបប្រាប់ថាពួកគេចង់បានតម្លៃខ្លួន៦០លានផោន។ក្លឹបដែលមាន មូលដ្ឋាន នៅភាគកណ្តាលទីក្រុងឡុងដ៏បានចុះហត្ថលេខាលើកីឡាកររូបនេះក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំកាលពីឆ្នាំ២០២២ក្នុងតម្លៃ ៣៨លានផោនពីក្លឹប Sporting Lisbon ។Nunes គឺជាតួអង្គសំខាន់ក្នុងកំឡុងពាក់កណ្តាលរដូវកាលមុន ដោយជួយអោយ Wolves ជៀសផុតពីការកាត់ ចោលដោយ ជោគជ័យនិងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៣ ក្នុងតារាងEPL។
ប្រភព:BBC
វីដេអូ:

ខ្សែការពារលេងខ្ចីជើងនៅក្លឹប Barcelona កីឡាករJoao Cancelo បានបញ្ចេញសមត្ថភាពបញ្ចូនបាល់ និង ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះ ចុងម៉ោងសម្រាប់ Barcelona ខណៈដែលពួកគេបានត្រលប់ទៅកំពូលតារាង La Liga ក្រោយវាយបកផ្តួល ភ្ញៀវ Celta Vigo កាលពីថ្ងៃសៅរ៏ ក្នុងលទ្ធផល ៣ទល់និង២។ជ័យជំនះសប្តាហ៏ទី៦ បានជួយអោយ Barcelona ឈរនៅលើកំពូលតារាង La Liga ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុមគូប្រជែង Girona ខណៈក្រុមទាំងពីរមាន១៦ ពិន្ទុស្មើគ្នា។Real Madrid ដែលជាក្រុមលេខ២ អាចត្រលប់មកឈរលើកំពូលតារាងវិញ និងនាំមុខពីរពិន្ទុលើក្រុម Barcelona ប្រសិនបើពួកគេយកឈ្នះ Atletico Madrid ក្នុងការប្រកួត Madrid Derby នៅថ្ងៃអាទិត្យនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Real Madrid មានសមត្ថភាពឡើងឈរកំពូលតារាងប្រសិនផ្តួលម្ចាស់ផ្ទះភូមិផងរបង At.Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព;BBC វីដេអូ:

