Close
Sponsor ads Featured-Image
ខ្សែបម្រើ Wolver មានចេតនាមិនមកហ្វឹកហាត់ដើម្បីចង់ផ្លាស់ទៅលេងនៅក្លឹបយក្សអង់គ្លេសមួយនេះ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Mathew Nunes និងត្រូវរកការពិន័យពីសំណាក់ក្លឹប Wolves បន្ទាប់ពីខ្សែបម្រើរូបនេះបានខកខានមកហ្វឹកហាត់ ដើម្បីដាក់សម្ពាធ​ជម្រុញអោយក្លឹបអនុញ្ញាតិអោយរូបគេផ្លាស់ទៅកាន់ក្រុមមេឃខៀវ Man.City។ គួររំលឹកថាក្រុមនាំមុខកំពូលតារាង Premier League បានដេញថ្លៃ ៤៧ លានផោនសម្រាប់កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ ២៥ ឆ្នាំរូបនេះតែត្រូវបានបដិសេធកាលពីសប្តាហ៍មុន។ទោះ​ជាយ៉ាង​ណាក៏ដោយ Wolves កំពុងរំពឹងថានឹងមានការផ្តល់ជូន​ប្រសើរឡើងមុនថ្ងៃផុត​កំណត់នៃការផ្ទេលើកទី១នៅយប់ថ្ងៃសុក្រនេះ។

សម្រាប់ Nunes បានបង្ហាញចេតនាមិនមកហ្វឹកហាត់កាលពី​ថ្ងៃ​អាទិត្យ និងបន្តមកដល់​ថ្ងៃ​ចន្ទ​ទៀតខណៈសកម្មភាពនេះមិនត្រូវបានផ្តល់​ការ​អនុញ្ញាត​ពីគ្រូបង្វឹកលោក Gary O’Neil នោះទេ​។ផ្ទុយទៅវិញ Wolves បានបង្ហើបប្រាប់ថាពួកគេចង់បានតម្លៃខ្លួន៦០លានផោន។ក្លឹបដែលមាន មូលដ្ឋាន នៅភាគកណ្តាលទីក្រុងឡុងដ៏បានចុះហត្ថលេខាលើកីឡាកររូបនេះក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំកាលពីឆ្នាំ២០២២ក្នុងតម្លៃ ៣៨លានផោនពីក្លឹប Sporting Lisbon ។Nunes គឺជាតួអង្គសំខាន់ក្នុងកំឡុងពាក់កណ្តាលរដូវកាលមុន ដោយជួយអោយ Wolves ជៀសផុតពីការកាត់ ចោលដោយ ជោគជ័យនិងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៣ ក្នុងតារាងEPL។
ប្រភព:BBC
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទទាក់ទង