ទីបំផុត! Lukaku ខិតជិតរកឃើញក្លឹបថ្មីហើយ ខណៈរូបគេនឹងបន្តលេងនៅអុីតាលីបន្តទៀត
ទំហំអក្សរ
តូច
ធំ
បរទេស៖ Roma បានកំណត់អត្តសញ្ញាណ Romelu Lukaku ជាគោលដៅដ៏មានសក្តានុពល ហើយបានបញ្ជូនប្រធានក្លឹប Dan Friedkin និងនាយក Tiago Pinto ទៅកាន់ប្រទេសអង់គ្លេស ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងមួយ។ យោងតាមសារព័ត៌មាន The Telegraph ឥឡូវនេះ Roma បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea លើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល។ Chelsea ចង់ទាមទារតម្លៃ៨លានផោនសម្រាប់ការខ្ចីជើងនេះ ប៉ុន្តែ Roma បានចរចារមកត្រឹមតែ៥លានផោនវិញ ខណៈ Chelsea នឹងមិនចូលរួមចំណែកចេញប្រាក់ឈ្នួលសម្រាប់ខ្សែប្រយុទ្ធរូបនេះឡើយ។ Lukaku គ្រោងនឹងហោះហើរជាមួយ Friedkin និង Pinto ទៅកាន់ទីក្រុងរ៉ូមនៅថ្ងៃអង្គារស្អែក ហើយគាត់នឹងធ្វើការពិនិត្យសុខភាព មុនពេលត្រូវបានបង្ហាញជាផ្លូវការណ៍ក្នុងនាមកីឡាករថ្មី៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
8 months ago .
478 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)
9 months ago .
562 Views
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)
9 months ago .
650 Views
Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ)
