Close
Close
Ads: 88BOL
អតីតគ្រូបង្វឹក អ៊ីតាលី និង Man.City ប្រាប់មូលហេតុទៅដឹកនាំក្រុមជម្រើសជាតិនៅតំបន់មជ្ឈឹមបូព៌ាមួយនេះ
ទំហំអក្សរ
តូច
ធំ

លោក Roberto Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីនៃក្រុមបាល់ទាត់ជំម្រើសជាតិ​អារ៉ាប៊ីសាអូឌីត ពីរសប្តាហ៍បន្ទាប់ពីគាត់បានលាលែង​ពីតំណែង​ជាគ្រូបង្វឹកអ៊ីតាលី។គ្រូបង្វឹកវ័យ ៥៨ ឆ្នាំរូបនេះមានស្នាដៃក្នុងការដឹកនាំក្រុមអសូរីអ៊ីតាលីទទួលជ័យជម្នះនៅ Euro ២០២០ បន្ទាប់​ពី​បាន​ផ្តួលក្រុមអង់គ្លេសដោយបាល់កាត់សេចក្តីប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនាកីឡាដ្ឋាន Wembley ។

ទោះបីជាបានជាប់កំណត់ត្រាពិភពលោកប្រកួតមិនដែលចាញ់ ៣៧ដងប៉ុន្តែពួកគេខកខានឪកាសបង្ហាញខ្លួននៅព្រឹត្តការណ៏ World Cup ឆ្នាំ ២០២២ក្រោយខកខាននៅព្រឹត្តិការណ៏ World Cup ២០១៨ផងដែរនោះ។​អតីតគ្រូបង្វឹកដែលនាំ Man.City ឈ្នះពាន EPL លើកដំបូងជា​ប្រវត្តិសាស្រ្ត​បានចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ការប្រកួតដំបូង​របស់គាត់នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែកញ្ញា ទល់នឹង Costa Rica នៅ St James’ Parkដែលជាទឹកដី Newcastle ។

លោក Manciniបានលើកឡើងយ៉ាងដូច្នេះថាៈ ខ្ញុំជឿថានេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មីមួយ ជាពិសេសជាមួយនឹងលីកអាជីពដែលកំពុងកើនឡើងនៃប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅតំបន់អាស៊ីមជ្ឈឹមបូព៌ា។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL