Close
Sponsor ads Featured-Image
Paul Scholes ថាមានតែក្លឹបមួយនេះប៉ុណ្ណោះដែលធ្លាប់ចង់ចុះកុងត្រាលើរូបគេ
ទំហំអក្សរ
តូច
ធំ

Paul Scholes និយាយថា មានតែក្លឹបមួយប៉ុណ្ណោះដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ពី Manchester United ។ Scholes បានចំណាយពេលពេញមួយអាជីពរបស់គាត់រយៈពេល 20 ឆ្នាំនៅ Old Trafford ដោយស៊ុតបញ្ចូលទីបាន 155 គ្រាប់ និងឈ្នះពានរង្វាន់សរុបចំនួន 25 រួមទាំងពានរង្វាន់ Premier League ចំនួន 11 ផងដែរ។​មានការវែកញែកថា Scholes មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងឲ្យក្រុមកំពូលៗជាច្រើននៅលីគអឺរ៉ុប ប៉ុន្តែ Scholes មិន​ដែល​មាន​បំណង​ចង់​ចាក​ចេញ​ពី United ជា​ទី​ស្រឡាញ់​ជាងគេ។​

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul Scholes Reveals The One Club Who Tried To Sign Him From Manchester United

ads

ទោះជាយ៉ាងណាក៏ដោយគាត់បានបង្ហើបថា ក្លឹប Inter Milan បានចាប់អារម្មណ៍គាត់កាលពីឆ្នាំ 2000 ទោះបីជាមិនមានការចរចារដោយផ្ទាល់ក៏ដោយ។ Scholes បានប្រាប់ BBC Radio 5 Live តាមរយៈ Metro ថា៖ «ខ្ញុំមិនដែលដឹងអំពីក្រុមណាមួយចង់បានខ្ញុំទេ។ ភ្នាក់ងារចាស់របស់ខ្ញុំលោក Bryan Robson បានទូរស័ព្ទមកខ្ញុំ ខណៈពេលដែលយើងកំពុងលេងនៅ Euro 2000 ដើម្បីសួរខ្ញុំថា តើខ្ញុំចាប់អារម្មណ៍ទៅ Inter Milan ប៉ុន្តែនោះគឺជាការហៅនោះជាទូរសព្ទតែមួយគត់ដែលខ្ញុំទទួលបាន។»

អត្ថបទទាក់ទង