
ក្រុមមេឃខៀវ Man.City នៅតែអាចផ្តួលម្ចាស់ផ្ទះ Sheffield Utd សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី៣ កាលពីរាត្រីថ្ងៃអាទិត្យក្នុង លទ្ធផល២ទល់និង១ រកបានដោយកីឡាករ Rodri និង Haaland ខណៈម្ចាស់ផ្ទះមានឪកាសវាយបកតាម១គ្រាប់វិញប៉ុណ្ណោះមុនបញ្ចប់ការប្រកួត។
គួតកត់សម្គាល់ថាទោះបីជាអវត្តមានអ្នកចាត់ការសញ្ជាតិអេស្បាញដោយសារតែរូបលោកជាប់ព្យាបាលរបួសនៅមាតុភូមិកំណើតនាទីក្រុង Barcelona និងត្រូវការពេលវេលាសម្រាប់យ៉ាងតិច២សប្តាហ៏។វាក៏ជាជ័យជំនះលើកទី២០០ផងដែរ សម្រាប់គ្រូបង្វឹកសញ្ជាតិអេស្បាញ ក្រោយចូលដឹកនាំ២៦៩ប្រកួតប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



