Close
Sponsor ads Featured-Image
Burnley ត្រៀមទប់ទល់ Aston Villa ដែលកំពុងឡើងជើង២ប្រកួតចុងក្រោយ
ទំហំអក្សរ
តូច
ធំ

Burnley ត្រូវបានទ្វារផ្ទះទទួលក្រុមភ្ញៀវ Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៨យប់ថ្ងៃអាទិត្យនេះ។
ក្រុមទើបតែឡើងមកពីលីកលំដាប់ទីពីរ Burnley ចាប់ផ្តើមរដូវកាលមិនបានល្អទេក្រោយត្រូវក្រុម Man.City លត់ក្នុងលទ្ធផល ៣ទល់និង០ ខណៈការ​ប្រកួតសប្តាហ៏ទី២របស់ Burnley ជាមួយ Luton Town ត្រូវបានលើកពេល រី​ឯ Aston Villa បានលត់ Everton ៤:0 ក្រោយបរាជ័យនៅផ្ទះ Newcastle ក្នុងលទ្ធផល ៥ទល់និង១មុនពេលផ្តួលHibernian ពាន UECL ក្នុងលទ្ធផល ៥ទល់និង០ ។ ប្រវត្តិជួបគ្នាកន្លងមករវាងភ្ញៀវ Aston Villa និងម្ចាស់ផ្ទះ Burnley គឺ ៨លើកចុងក្រោយ Aston Villa ឈ្នះតែពីរលើកប៉ុណ្ណោះជាមួយលទ្ថផល ស្មើ ៤ ដង និងចាញ់ ២ នៅគ្រប់ក្របខណ្ឌប្រកួត និងចាញ់តែមួយដងគត់នៅទឹកដី Turf Moor ក្នុងយុគសម័យ Premier League ។

១.ពត៌មានកីឡាករ Burnley
ខ្សែបម្រើ Aaron Ramsey ត្រៀមចូលរួមប្រកួតជាមួយអតីតក្លឹប ខណៈ Wilson Odobert និង Hannes Delcroix ត្រៀមបង្ហាញខ្លួនក្រោយ​ចូល​រួមជាមួយ​ក្នុងក្រុមលោក Kompany ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ Zaroury ត្រៀមចូលលេងក្រោយរងបម្រាមបីប្រកួត ខណៈ Darko Churlinov និង Michael Obafemi ត្រូវអវត្តមានសម្រាប់រយៈពេលយូរ។Jordan Beyer បានរងរបួសកំលុងពេលជួបMan City។
-ជម្រើស១១នាក់ដំបូអាចនិងចូលលេង Trafford; Roberts, O’Shea, Al-Dakhil, Beyer, Vitinho; Redmond, Berge, Cullen, Larsen; Amdouni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

២.ពត៌មានកីឡាករ Aston Villa
សមាជិកជ័យលាភី World Cup ២០២២ Emiliano Martinez មានបញ្ហារបួសកំភួន អាចនិងអវត្តមានពេលផ្តួលHibernian ខណៈ Leander Dendoncker (សាច់ដុំ), Philippe Coutinho (សរសៃពួរ), Tyrone Mings (ជង្គង់), Emiliano Buendia (ជង្គង់), Jacob Ramsey (ជើង) និង Alex Moreno (សរសៃពួរ) ដូច្នេះ Robin Olsen អាចចូលបំពេញតួនាទីអ្នកចាំទីជំនួស Martinez។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Olsen; Cash, Konsa, Torres, Digne; Bailey, Luiz, Kamara, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់គូនេះគឺ Burnley ២-១ Aston Villa
ប្រភព:whoscored &sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ច្បាស់ៗ តារាឆ្នើម MAN UTD ៥រូបជូនដំណឹងប្រាប់ក្លឹបថាចង់ចែកផ្លូវ
featured image

(អង់គ្លេស)៖ តារាឆ្នើម Marcus Rashford និង Alejadro Garnacho បានស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានជូនដំណឹងទៅក្លឹបបិសាចក្រហម Manchester United អំពីគោលបំណងចង់ចាកចេញនារដូវកាលក្តៅនេះ។ ក្លឹបរួមលីគ Aston Villa ដែលទើបចប់កិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធអង់គ្លេស Rashford នោះ មានជម្រើសទិញរូបគេដាច់ពីបិសាចក្រហម ក្នុងតម្លៃត្រឹមតែ ៤០លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ មិត្តរួមក្រុមមានដូចជា Anthony, Jadon Sancho និង Tyrell Malacia ក៏បានកំពុងស្វែងរកក្លឹបថ្មី ដើម្បីបន្តអាជីពបាល់ទាត់ផងដែរ ខណៈ Man United បានបន្តពន្យារពេលសម្រាប់ពួកគេ ក្នុងការវិលត្រឡប់មកហ្វឹកហាត់រួមក្រុមវិញរហូតដល់ចុងខែកក្កដានេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចទេ! Chelsea នឹងផ្តួលក្រុមមកពីប្រេស៊ីល Fluminense ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករទាំង៥ ត្រូវបានក្លឹបបញ្ជាក់ថា រីករាយក្នុងការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Carrington ប្រសិនបើអនាគតរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយទេនោះ។ គួរកត់សម្គាល់ថា […]

ចុចអានបន្ត
អត្ថបទទាក់ទង