Close
Sponsor ads Featured-Image
ទីបំផុត ! PSG រកឃើញជ័យជំនះខណៈ Asensio និង Mbappe រកបាន ៣​ គ្រាប់ផ្តួល Lens (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ទីបំផុតការស៊ុតបញ្ចូលទីពីរគ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យ Paris St-Germain ផ្តួល Lens ក្នុងលទ្ធផល ៣ទល់និង១ ដើម្បីដណ្តើមបានជ័យជម្នះលើកដំបូងនៅក្របខណ្ឌ Ligue-១ រដូវកាលនេះ។គួរកត់សម្គាល់ថាគ្រាប់បាល់បើកឆាកដំបូងរបស់ PSG រកបាន ដោយខ្សែបម្រើស្លាប អន្តរជាតិអេស្បាញ Marco Asensio នៅនាទីទី ៤៤ មុនពេល Mbappe សមាជិកជ័យលាភី World Cup ២០១៨ និង ជា ម្ចាស់ស្បែកជើងមាស World Cup ២០២២ រកបាន២គ្រាប់នៅតង់ទីពីរនាទីទី៥២ និង ៩០ ខណៈក្រុមភ្ញៀវ មាន ឪកាស វាយបកបាន១ គ្រាប់ វិញនៅនាទីទី(៩០+៥) ជិតបញ្ចប់ការប្រកួត។

ទោះបីជាអនគតស្ថិតក្នុងភាពមិនច្បាស់លាស់មួយរយៈចុងក្រោយនេះ Mbappe បានស៊ុតបញ្ចូលទី១គ្រាប់ពេលចូលលេងជាកីឡាករបម្រុង ក្នុងការ ប្រកួតនៅសប្តាហ៏ទី២ពេលប្រកួតជាមួយ Toulouse កាលពីចុងសប្តាហ៍មុនក្នុងលទ្ធផលស្មើគ្នាផងដែរ បន្ទាប់ពីទទួលបានលទ្ធផលស្មើគ្នា២ប្រកួត ដំបូងនៃការចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីមុនពេលទទួលបានជ័យជំនះនៅសប្តាហ៏ទី៣នេះបានធ្វើឱ្យក្រុម របស់លោក Luis Enrique មាន៥ពិន្ទុ និងឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤។
ប្រភព:
វីដេអូ:

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ដល់ក! ខ្សែការពារម្នាក់ ប្តឹងអតីតក្លឹប MAN UTD ដែលធ្វេសប្រហែលពេលខ្លួនរបួសកន្លងមក
featured image

(អង់គ្លេស)៖ អតីតខ្សែការពារ Axel Tuanzebe របស់ក្លឹបបិសាចក្រហម Manchester United បានដាក់ពាក្យប្តឹងអតីតក្លឹបខ្លួន ដែលបានធ្វេសប្រហែសពីការណែនាំផ្នែកវេជ្ជសាស្រ្ត ពេលរូបគេរបួសនាពេលកន្លងមក។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២៧ឆ្នាំ ដែលបានទៅចូលរួមជាមួយ Burnley កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្រឆាំងប្តឹងទៅកាន់ Man United រួចរាល់ហើយកាលពីសប្តាហ៍មុន។អត្ថបទកំពុងចាប់អារម្មណ៍៖ Modric បង្ហើបប្រាប់រឿងគួរអោយស្រណោះមុនពេលចាកចេញពី Real Madrid (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចោទប្រកាន់នេះដែរ វាបានកើតឡើងនាអំឡុងខែកក្កដា ឆ្នាំ២០២២ ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់ ជាមួយនឹងតម្លៃព្យាបាលមានដល់ទៅជាង ១លានផោនឯណោះ។ លើសពីនេះទៀត Tuanzebe ក៏បានទម្លាយថា រូបគេបានផុតសុពលភាពកិច្ចសន្យា ១៩៥ថ្ងៃ នៅ Man Utd មុនពេលត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លឹប Stoke City នាអំឡុងខែមករា ឆ្នាំ២០២៣ ខណៈបានចូលលេងត្រឹម ៥ប្រកួត ។ ទោះជាយ៉ាងណា […]

ចុចអានបន្ត
អត្ថបទទាក់ទង