Brighton & Hove Albion សម្លឹងចង់ឈ្នះការប្រកួត៣លើកជាប់ៗគ្នា របស់ពួកគេក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នៅពេលដែលពួកគេប្រកួតជាមួយក្រុម West Ham United នៅកីឡដ្ឋាន American Express Community Stadium នៅវេលាម៉ោង១១: ៣០យប់ថ្ងៃសៅរ៍នេះ។
ក្រុមភ្ញៀវរហស្សនាមញញួរធំនឹងស្វែងរកការសងសឹកជាមួយនឹងក្រុមរហស្សនាមសត្វរំពេរ បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៤-០ជាមួយក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងកាលពីខែមីនាគួរកត់សម្គាល់ថាបន្ទាប់ពីទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតលេខ៦មិនធ្លាប់មាននៅ Premier League និងវគ្គជម្រុះសម្រាប់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេកាលពីរដូវកាលមុន Brighton បានចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីដោយផ្តួល Luton Town និង Wolverhampton ។
ប្រវត្តិជួបគ្នា១២លើកគ្រប់ក្របខណ្ឌប្រកួត គឺ Brighton មិនដែលចាញ់ West Ham នោះទេ និងរកបានគ្រប់បាល់មិនតិចជាងគ្រាប់ទេ សម្រាប់ ៣ប្រកួតចុងក្រោយនោះ
១.ពត៌មានកីឡាករBrighton
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Steele; Milner, Webster, Dunk, Estupinan; Gross, Dahoud; March, Pedro, Mitoma; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
២.ពត៌មានកីឡាករWest Ham
-ជម្រើស១១នាក់ដំបូងអាចនិងយកមកប្រើប្រាស់ Areola; Coufal, Zouma, Kehrer, Emerson; Soucek, Ward-Prowse; Bowen, Paqueta, Benrahma; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ៣-១ West Ham ។
ប្រភព:sportsmole & whoscored
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថាថាខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពូងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League មិនបានចូលលេងទេចាប់តាំងពីមានរបួសសរសៃពួរសរសៃពួរជើង និងសរសៃពួរជង្គង់ឆ្វេងរបស់គាត់កាលពីខែតុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ប្រកួតនៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមិថុនាគឺរូបគេមិនមានឈ្មោះនោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction:Man.City សម្លឹងចង់ផ្តួលម្ចាស់ផ្ទះ Fulham ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯក EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មួយវិញទៀតកីឡាកររួមជាតិមានដូចជាខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហ Man. United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អជាមួយក្លឹបព្រមទាំងបញ្ហារបួសរបស់ពួកគេនោះ។ផ្ទុយទៅវិញគ្រូបង្វឹកលោក Dorival Junior បានដាក់អោយកីឡាករយុវជន Endrick បច្ចុប្បន្នលេងអោយក្រុម Palmeiras និងត្រៀមផ្ទេរទៅ Real Madrid នៅខែកក្កដា ក្នុងវ័យ១៨ឆ្នាំ […]