Close
Sponsor ads Featured-Image
Brighton មានទំនុកចិត្តរកជ័យជំនះ ៣ ប្រកួតជាប់គ្នា ខណៈ West Ham ចង់សងសឹកម្ចាស់ផ្ទះវិញ
ទំហំអក្សរ
តូច
ធំ

Brighton & Hove Albion សម្លឹងចង់ឈ្នះការប្រកួត៣លើកជាប់ៗគ្នា របស់ពួកគេក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នៅពេលដែល​ពួកគេប្រកួតជាមួយក្រុម West Ham United នៅកីឡដ្ឋាន American Express Community Stadium នៅវេលាម៉ោង១១: ៣០យប់​ថ្ងៃសៅរ៍នេះ។
ក្រុមភ្ញៀវរហស្សនាមញញួរធំនឹងស្វែងរកការសងសឹកជាមួយនឹងក្រុមរហស្សនាមសត្វរំពេរ បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៤-០​ជាមួយក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងកាលពីខែមីនាគួរកត់សម្គាល់ថាបន្ទាប់ពីទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតលេខ៦មិនធ្លាប់មាននៅ Premier League និងវគ្គជម្រុះសម្រាប់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេកាលពីរដូវកាលមុន Brighton បានចាប់ផ្តើម​យុទ្ធនាការរដូវកាលថ្មីដោយផ្តួល Luton Town និង Wolverhampton ។
ប្រវត្តិជួបគ្នា១២លើកគ្រប់ក្របខណ្ឌប្រកួត គឺ Brighton មិនដែលចាញ់ West Ham នោះទេ និង​រកបានគ្រប់បាល់មិនតិចជាងគ្រាប់ទេ សម្រាប់ ៣ប្រកួតចុងក្រោយនោះ

១.ពត៌មានកីឡាករBrighton
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Steele; Milner, Webster, Dunk, Estupinan; Gross, Dahoud; March, Pedro, Mitoma; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

២.ពត៌មានកីឡាករ​West Ham
-ជម្រើស១១នាក់ដំបូងអាចនិងយកមកប្រើប្រាស់ Areola; Coufal, Zouma, Kehrer, Emerson; Soucek, Ward-Prowse; Bowen, Paqueta, Benrahma; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton ៣-១ West Ham
ប្រភព:sportsmole & whoscored

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
No posts